Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី​អេហ្ស៊ីប​ចេញ​សារ​ជូន​ពរ Salah ឲ្យ​ឆាប់​សះ​ស្បើយ​ពី​របួស

  • Print

លោក Abdel Fattah el-Sisiប្រធានាធិបតីអេហ្ស៊ីបក្នុងថ្ងៃនេះបានចេញសារជូនពរ Mohamad Salah ឲ្យឆាប់ជាពីរបួស។

ក្នុងសារ Twitter លោកប្រធានាធិបតី Sisi បានហៅ Salah ថាជា "កូនប្រុសដ៏ល្អរបស់អេហ្ស៊ីប" និងបានបង្ហាញក្ដីសង្ឃឹមថាកីឡាករនឹងអាចចូលរួម World Cup ខាងមុខ។ នៅចុងបញ្ចប់នៃសារ លោកបានជូនពរខ្សែស្លាបឲ្យឆាប់ជាពីរបួស។ លោកប្រធានាធិបតីបានសរសេរថា៖ "ខ្ញុំបានទាក់ទងជាមួយកូនប្រុសដ៏ល្អរបស់អេហ្ស៊ីប Mohamed Salah ដើម្បីសួរសុខទុក្ខពីរបួសរបស់គេ។

ដូចខ្ញុំរំពឹងទុក រូបគេគឺជាវីរបុរសដែលព្យាយាមជម្នះលើមុខរបួស និងទឹកចិត្តមោះមុតក្នុងការចង់ចូលរួមក្នុងកម្មវិធីដ៏ធំដើម្បីអេហ្ស៊ីប (World Cup)នាថ្ងៃខាងមុខ។ ខ្ញុំបានប្រាប់គេថាឲ្យខិតខំធ្វើយ៉ាងណា ធ្វើជានិមិត្តរូបរបស់អេហ្ស៊ីប និងប្រឹងប្រែងពាំនាំកិត្តិយស និងមោទនភាពឲ្យប្រទេសជាតិ។ ខ្ញុំបានបន់ស្រន់ដល់ព្រះ Allah ដើម្បីជួយឲ្យគេឆាប់សះស្បើយពីរបួស"។

ក្នុងថ្ងៃនេះដែរ Salah ក៏បានបង្ហោះសារមួយថា ខ្លួន "មានទំនុកចិត្ត" ថានឹងសះពីរបួស ហើយចូលរួម កម្មវិធី World Cup ដើម្បីប្រជាជនអេហ្ស៊ីប។ សូមបញ្ជាក់ផងដែរថា Salah បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ។ កីឡាករបានស៊ុតចូល ៤៣ គ្រាប់ឲ្យ Liverpool និងបានជួយឲ្យក្រុមជម្រើសជាតិអេហ្ស៊ីបបានចូលរួម World Cup ជាលើកដំបូងក្នុងរយៈពេលជិត ២០ឆ្នាំ។

កាលពីប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រជាមួយ Real Madridកាលពីវេលារំលងអាធ្រាត្រថ្ងៃសៅរ៍កន្លងទៅ Salah បានរងរបួសស្មា និងត្រូវបានដូរចេញតាំងពីវគ្គទីមួយ។ របួសនេះអាចធ្វើឲ្យកីឡាករអេហ្ស៊ីបមិនបានចូលលេង World Cup៕

ដកស្រង់ពី៖ Sabay