Social Network

សារមន្ទីរ Real កំពុង​ខ្វះ​កន្លែង​ដាក់​តាំង​ពាន Champions League ទី ១៣ របស់​ខ្លួន

សារមន្ទីរក្លឹប Real Madrid បានជួបបញ្ហាខ្វះកន្លែងដាក់តាំងពាន Champions League ទី ១៣ ដែលទើបនឹងឈ្នះកាលពីពេលថ្មីៗកន្លងទៅនេះ។

នៅពេលដែល Real Madrid ធ្វើបានសម្រេចក្នុងឈ្នះពាន Champions League លើកទី ១០ របស់ខ្លួនកាលពីឆ្នាំ ២០១៤ សារមន្ទីរក្លឹបបានសម្រេចបង្កើនចំនួនប្រលោះចំនួនពីរទៀត ដើម្បីសម្រាប់ដាក់តាំងពានកំពូលអឺរ៉ុបមួយនេះ។ យ៉ាងនេះក្ដី ការឈ្នះពាន UCL រដូវកាល ២០១៥/១៦ និង ២០១៦/១៧ មានន័យថា ប្រលោះទាំងនោះត្រូវបានបំពេញអស់ហើយ។

ការណ៍នេះធ្វើឲ្យសារមន្ទីរក្លឹបកំពុងជួបបញ្ហាខ្វះកន្លែងពាន Champions League ទី ១៣ ដែលក្លឹបទើបឈ្នះ។ បើតាមការចុះផ្សាយរបស់ Marca អ្នកគាំទ្រក្លឹបអធិរាជពណ៌ស ត្រូវរង់ចាំដល់ទៅ ១ សប្ដាហ៍ទៀត ដើម្បីទស្សនាលោកប្រធានក្លឹប Florentino Perez ធ្វើពិធីដាក់តាំងពានថ្មី ដូចសព្វដង។

បើតាមការរាយការណ៍លោក Ben Hayward ហើយត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន Bleacher Report ក្លឹប Real Madrid កំពុងរៀបចំធ្វើប្រលោះសម្រាប់ដាក់តាំងពាន Champions League ទី ១៣។ សូមបញ្ជាក់ផងដែរថា Real Madrid បានយកឈ្នះ Liverpool ក្នុងលទ្ធផល ៣-១ ក្នុង Champions League វគ្គផ្ដាច់ព្រ័ត្រ។

ការណ៍ធ្វើឲ្យក្លឹប លើកពានកម្មវិធីមួយនេះដល់ទៅ ៤ លើកក្នុង ៥ឆ្នាំចុងក្រោយ៕

ដកស្រង់ពី៖ Sabay