Social Network

ប្រធាន​ក្រុមប្រេស៊ីល​ឆ្លើយ​តប​យ៉ាង​ខ្លី​ពេល​សួរ​ពី​ភាគរយ​​លើក​ពាន World Cup

ក្រុមជម្រើសជាតិប្រេស៊ីលកំពុងស្ថិតនៅប្រទេសអង់គ្លេសដើម្បីបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រូអាត។

ក្រុមរហស្សនាមថាសាំបាគឺជាបេក្ខភាពមួយដែលគេមើលឃើញថាអាចដណ្ដើមពាន World Cup នៅរុស្ស៊ីដោយសារប្រេស៊ីលឆ្នាំនេះប្រជុំដោយកីឡាករមានសក្ដានុពល ខុសពីប្រេស៊ីលឆ្នាំ២០១៤ ដែលចាញ់អាល្លឺម៉ង់រហូត ៧ទល់នឹង១។

យ៉ាងណាក៏ដោយពេលសួរពាក់ព័ន្ធនឹងលទ្ធភាពលើកពាន World Cup ប្រធានក្រុមជម្រើសជាតិ Thiago Silva មិនបានបង្ហាញក្ដីសង្ឃឹមខ្ពស់ពេកនោះទេ។ ខ្សែការពារ PSG និយាយថា ប្រេស៊ីលនឹងប្រឹងប្រែង១០០% តែមិនហ៊ានសន្យាថានឹងលើកពានឡើយ។ “ពួកយើងមានឱកាសលេង World Cup និងឱកាសបង្កើតប្រវត្តិសាស្ត្រ។

យើងមិនអាចសន្យាថានឹងលើកពានទេ តែយើងសន្យាថានឹងលេងគ្រប់ប្រកួតឲ្យបានល្អបំផុត”។ កីឡាករវ័យ៣៣ឆ្នាំនិយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay