Social Network

កីឡាករ​អាជីព​​គ្រាន់​តែ​​បោក​រ៉ាកែត​លើ​ទីលាន ត្រូវ​ពិន័យ​ដល់​ម៉ឺន​ដុល្លារ

កីឡាករវាយកូនបាល់បារាំង Benoit Paire ត្រូវពិន័យជាសាច់ប្រាក់១៦ ៥០០ដុល្លារ បន្ទាប់ពីបោករ៉ាកែតឲ្យខូចអស់៣លើទីលាន អំឡុងពេលប្រកួត។

កីឡាករវ័យ២៩ឆ្នាំបានបង្ហាញអារម្មណ៍ឆេវឆាវ ពេលប្រកួតចាញ់កីឡាករ Marcos Baghdatis នៅជុំទីមួយកម្មវិធី Washington Open កាលពីថ្ងៃអង្គារ។ កីឡាករចំណាត់ថ្នាក់លេខ៥៥ពិភពលោកបានបោករ៉ាកែតរបស់ខ្លួនជាច្រើនលើកទៅនឹងទីលាន ក្រោយខកខានឱកាសមិនអាវវាយយកពិន្ទុពីគូប្រកួត។ សកម្មភាពមិនសមរម្យបែបនេះត្រូវបានសហព័ន្ធវាយកូនបាល់ពិភពលោកហៅកាត់ ATP បានពិន័យ Benoit Paire ជាប្រាក់ចំនួន ១៦ ៥០០ដុល្លា។ លើបណ្ដាញសង្គម Instagram កីឡាករ Paire ក៏បានសារភាពដែរថា អំឡុងពេលប្រកួតនោះគេពិតជាមិនសប្បាយចិត្ត ទើបបញ្ចេញសកម្មភាពបែបនេះ៕

ដកស្រង់ពី៖ Sabay