Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តា Perez ថា ត្រូវ​ចំណាយ​៧៥០​លាន​អឺរ៉ូ ទើប​យក Modric ចេញ​ពី Real បាន

  • Print

ក្នុងទីផ្សារដោះដូរកីឡាករចុងក្រោយខ្សែបម្រើឆ្នើម Luca Modric របស់ក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងស្ថិតក្នុងការចង់បានពីក្លឹបនៅអ៊ីតាលី Inter Milan។

Madrid ទើបតែបាត់បង់កម្លាំងសំខាន់ម្នាក់គឺ Cristiano Ronaldo ផ្លាស់ទៅ Juventus ទាំងមិនស្រណោះ ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ។ ក្រោយពីឃើញក្លឹបរួមលីគ Serie A ទិញបានកីឡាករលំដាប់បែបនេះ Inter Milan ដែលជាក្លឹបចាយលុយធំពេលបច្ចុប្បន្នក៏ចង់នាំយកតារាលំដាប់ពិភពលោក Modric មករួមក្រុមផងដែរ។

អ្វីជារឿងពិបាកសម្រាប់ Inter នោះគឺ Modric បានពង្រីកកុងត្រាថ្មីជាមួយ Real កាលពីឆ្នាំ២០១៦ ធ្វើឲ្យគេត្រូវនៅទឹកដីអេស្ប៉ាញដល់ឆ្នាំ២០២០។ ពាក់ព័ន្ធនឹងការដោះដូររបស់កីឡាករសញ្ជាតិក្រូអាតលោក Florentino Perez ដែលជាប្រធានក្លឹប Madrid បាននិយាយខ្លីថា លទ្ធភាពតែមួយគត់ដែល Modrid អាចចេញគឺត្រូវចំណាយ៧៥០អឺរ៉ូឲ្យក្លឹបមក ព្រោះជាតម្លៃទិញផ្ដាច់កុងត្រា។

កេរ្តិ៍ឈ្មោះរបស់ Modrid កាន់តែល្បីៗខ្លាំងឡើងៗ ក្រោយបង្ហាញទម្រង់លេងល្អនៅព្រឹត្តិការណ៍ World Cup ២០១៨ នាំក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានកីឡាករលេងល្អជាងគេប្រចាំកម្មវិធី៕

ដកស្រង់ពី៖ Sabay