Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ Chelsea ប្រើវិធីសាស្ត្រ​ម្យ៉ាង ទប់ទល់​ពេល​ជូរ​មាត់​លើ​ទីលាន​

  • Print

អ្នកចាត់ការថ្មីរបស់ Chelsea លោក Maurizio Sarri បានចាប់ផ្ដើមការប្រកួតដំបូងយ៉ាងល្អនាំក្រុមឈ្នះ Huddersfield ៣ទល់០ កាលពីថ្ងៃសៅរ៍ ប៉ុន្តែបញ្ហាដែលលោកកំពុងជួបប្រទះគឺជូរមាត់ចង់ជក់បារីពេលកំពុងប្រកួត។

បុរសសញ្ជាតិអ៊ីតាលីត្រូវបានគេដឹងថា ជាមនុស្សញៀនបារី ហើយកាលនៅដឹកនាំនៅ Napoli លោកតែងតែជក់បារីអំឡុងពេលប្រកួត ព្រោះច្បាប់នៅអ៊ីតាលីគេអនុញ្ញាត។ ប៉ុន្តែសម្រាប់នៅអង់គ្លេសវិញ ជុំវិញទីលាននៃកន្លែងប្រកួត មិនត្រូវបានអនុញ្ញាតឲ្យមានផ្សែងបារីឡើយ។ ដូច្នេះការប្រកួតកាលពីថ្ងៃសៅរ៍ ឈរលើវាលស្មៅ Sarri បានបង្កើតគំនិតច្នៃប្រឌិតម្យ៉ាង ដើម្បីទប់ទល់នឹងការចង់ជក់បារី។

អ្នកចាត់ការវ័យ៥៩ឆ្នាំបានយកកន្ទុយបារីដែលជក់ហើយមកទំពារជារឿយៗ សម្រាប់ទប់ពេលជូរមាត់ម្ដងៗ។ បើតាមការទម្លាយពីអ្នកជិតស្និទ្ធឲ្យដឹងថា Sarri ជក់បារីមួយថ្ងៃ៨០ដើមឯណោះ៕

 

ដកស្រង់ពី៖ Sabay