Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos ជា​អ្នក​ស្នង​តំណែង​ទាត់​ប៉េណាល់ទី​របស់​ Ronaldo?

  • Print

ការចាកចេញរបស់ Cristiano Ronaldo ទៅ Juventus មិនត្រឹមបាត់បង់កីឡាករនាំលេងប៉ុណ្ណោះទេតែ Real Madrid ថែមទាំងបាត់អ្នកទាត់ Free Kick និងប៉េណាល់ទីដ៏ជំនាញម្នាក់។

យោងតាមស្ថិតិ បង្ហាញថា ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ កាលលេងនៅ Manchester United មានឱកាស ទាត់បាល់ប៉េណាល់ទី ១៣ជើង បានសម្រេច១១គ្រាប់ គិតជាភាគរយ ៨៤,៦១%។ ពេលផ្ទេរមក La Liga ជាមួយក្រុម Real Madrid វិញ Ronaldo ទាត់ប៉េណាល់ទី ៧១ជើងដោយជោគជ័យ៦១គ្រាប់ គិតជាភាគរយ ៨៥,៩១%។

ទោះមិនទាន់ដឹងថានរណាជាអ្នកទាត់ប៉េណាល់ទីជំនួស Ronaldo នៅ Real Madrid ឲ្យពិតប្រាកដតែក្នុងការប្រកួត UEFA Super Cup កាលពីយប់មិញប្រធានក្រុម Sergio Ramosបានប្រើបច្ចេកទេសទាត់ប៉េណាល់ទីទម្លុះដៃអ្នកចាំទីឆ្នើម Jan Oblakបានយ៉ាងល្អ បើទោះជារូបគេជាខ្សែការពារក៏ដោយ។ ការសម្រេចទីច្បាស់របស់ Ramos នេះអាចធ្វើឲ្យលោក Julen Lopetegui ជាអ្នកចាត់ការទូទៅថ្មីទាក់ចិត្តហើយឲ្យរូបគេទាត់ប៉េណាល់ទីជាអចិន្ត្រៃយ៍ក៏ថាបាន៕

ដកស្រង់ពី៖ Sabay