Social Network

Man City ធ្ងន់​ក! De Bruyme រង​របួស​​ពេល​ហាត់​អាច​សម្រាក​ពី​២​ទៅ​៤​ខែ

ក្លឹប Manchester City បានប្រកាសឲ្យដឹង ខ្សែបម្រើ Kevin De Bruyne បានទទួលរងរបួសជង្គង់ខាងស្ដាំអំឡុងពេលហ្វឹកហាត់ ហើយតាមប្រភពជិតស្និទ្ធទម្លាយថា គេអាចនឹងសម្រាកចន្លោះពី២ទៅ៤ខែឯណោះ។

កីឡាករវ័យ២៧ឆ្នាំបានរបួស ពេលហាត់កាលពីព្រឹកថ្ងៃពុធ ហើយពេលនេះកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តដើម្បីស្វែងយល់ពីទំហំនៃរបួស។ សេចក្ដីថ្លែងការណ៍មួយចេញដោយ Man City ប្រកាសថា De Bruyne របួសជង្គង់ខាងស្ដាំ ពេលហាត់។ ចំពោះទំហំនៃរបួសមិនទាន់ដឹងនៅឡើយទេ ហើយពួកគេនឹងផ្ដល់ព័ត៌មានវិវត្តន៍ថ្មីៗបន្ថែមទៀតចំពោះស្ថានភាពរបស់កីឡាករ។

De Bruyne ទើបតែត្រលប់ចូលរួមជាមួយ Manchester City កាលពីសប្ដាហ៍មុន ក្រោយទទួលបានច្បាប់សម្រាកបន្ថែម ដោយសារទើបនឿយហត់ជាមួយជម្រើសជាតិបែលហ្ស៊ិកនៅព្រឹត្តិការណ៍ World Cup។ កាលពីឆ្នាំ២០១៦ គេធ្លាប់របួសជង្គង់ខាងស្ដាំម្ដងហើយ ពេលនោះអវត្តមានដល់១២ប្រកួត៕

ដកស្រង់ពី៖ Sabay