Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្រើស​ជាតិ ​នឹង​កោះ​ហៅ​កីឡាករ​ប្រមូល​ផ្ដុំ​ភ្លាម ​ក្រោយ​ចប់​លីគ

  • Print

លោក អ៊ុង កនយ៉ានិត គ្រូជំនួយបានបញ្ជាក់ថាក្រុមជម្រើសជាតិកម្ពុជា នឹងប្រមូលផ្ដុំភ្លាមតែម្ដង ក្រោយពីការប្រកួតលីគកំពូលកម្ពុជាចប់ភ្លាម ដើម្បីឱ្យក្រុមទាំងមូលលេងកាន់តែយល់ចិត្តគ្នា។

ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Honda ក្រុមជម្រើសជាតិកម្ពុជា ឆ្លងកាត់ការប្រកួតមិត្តភាព១ប្រកួតមកហើយ ទល់ក្រុមម៉ាឡេស៊ី។ ដោយការប្រកួតនោះ ក្រុមជម្រើសជាតិថ្មីមួយក្រោមការដឹកនាំគ្រូថ្មី បានហ្វឹកហាត់ត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ ហើយក៏លេងមិត្តភាពចាញ់ក្រុមម៉ាឡេស៊ី ១-៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រោយពីការប្រកួតនោះហើយ ជម្រើសជាតិបានបែកគ្នាទៅលេងឱ្យក្លឹបរៀងខ្លួន ដើម្បីបញ្ចប់លីគកំពូលកម្ពុជាតែម្ដង ដោយត្រឹមតែ២ប្រកួតទៀតប៉ុណ្ណោះ។ ក្រោយពីចប់លីគទៅ ក្រុមជម្រើសជាតិនឹងធ្វើការប្រមូលផ្ដុំភ្លាមតែម្ដង ដើម្បីត្រៀមខ្លួនលេងមិត្តភាពមួយទៀត ជាមួយទីម័រខាងកើត។

លោក អ៊ុង កនយ៉ានិត គ្រូជំនួយជម្រើសជាតិកម្ពុជា បានបញ្ជាក់ដូច្នេះ ព្រោះកីឡាករជម្រើសជាតិត្រូវការពេលច្រើន ដើម្បីលេងយល់ចិត្តគ្នា និងដឹងច្បាស់ពីយុទ្ធសាស្ត្ររបស់គ្រូបង្វឹកថ្មី។ ចំពោះបញ្ជីឈ្មោះកីឡាករវិញ ក៏នឹងប្រកាសក្រោយចប់លីគនេះផងដែរ ថាតើកីឡាកររូបណាត្រូវដកចេញ និងកីឡាកររូបណាត្រូវកោះហៅជាថ្មី។ រំលឹកថា ជម្រើសជាតិប្រមូលផ្ដុំប៉ះម៉ាឡេស៊ី មិនមានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា នោះទេ៕

ដកស្រង់ពី៖ Sabay