Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហា​លេង​លើ​ស្មៅ​ជ័រ ធ្វើ​ឲ្យ Antonio Valencia មិន​​បាន​ទៅ​លេង​ឲ្យ Man Utd

  • Print

Antonio Valencia នឹងត្រូវខកខានប្រកួតឲ្យ Manchester United នៅ Champions League យប់នេះ ដោយសារតែទីលានក្លឹប Young Boys ប្រើស្មៅជ័រ។

ក្លឹបបិសាចក្រហមបានហោះហើរទៅដល់ប្រទេសស្វីសហើយ ដើម្បីត្រៀមប្រកួតទីមួយជាមួយម្ចាស់ផ្ទះ Young Boys។ មុនការប្រកួតមកដល់ Jose Mourinho ដែលជាអ្នកចាត់ការរបស់ Man Utd បញ្ជាក់ថា ខ្សែការពារនិងជាប្រធានក្រុម Antonio Valencia មិនបានធ្វើដំណើរមកកាន់ស្វីសទេ ដោយកំពុងហាត់ម្នាក់ឯងនៅអង់គ្លេស។

និយាយក្នុងកីឡដ្ឋាន Stade de Suisse អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បន្ថែមថា៖ "ពួកយើងបានសម្រេចចិត្តមិនឲ្យ Valencia លេង ព្រោះតែជង្គង់របស់គេ បានអាចលេងលើស្មៅសិប្បនិមិត្តបាន។ ដូច្នេះពួកយើងបានហៅ Luke Shaw ឲ្យចូលក្រុមវិញ។ ខ្ញុំប្រាប់រួចហើយ Shaw នឹងលេងនៅយប់នេះ"៕

ដកស្រង់ពី៖ Sabay