Social Network

មិនគួររំលង កំហុសឆ្គង ៦ យ៉ាងម្ចាស់ iPhone ត្រូវដឹងជាចាំបាច់

មិនប្រាកដថាការប្រើប្រាស់ទាំងអស់លើ iPhone របស់អ្នកសុទ្ធតែត្រឹមត្រូវ ផ្ទុយទៅវិញក៏មានកំហុសឆ្គងមួយ

ចំនួនដែលម្ចាស់ផ្ទាល់មិនសូវចាប់អារម្មណ៍ប៉ុន្តែចំណុចតូចៗទាំងនោះក៏ងាយបង្កបញ្ហាដល់ម៉ាស៊ីន និងពេលខ្លះប៉ះពាល់ដល់ការរស់នៅរបស់អ្នកផ្ទាល់។Sabayបង្ហាញពីកំហុសឆ្គង៦យ៉ាងម្ចាស់iPhoneគួរជៀស វាង៖

៦.បើក Notification ម៉ាអស់ដៃ:

សឹងគ្រប់កម្មវិធី-ហ្គេមសុទ្ធសឹងបានផ្ញើចេញនូវNotificationដែលខ្លះហាក់ពុំមានប្រយោជន៍សម្រាប់អ្នកឡើយ។ក្រៅពីការរំខានទៀតសោតក៏ធ្វើឲ្យថាមពលថ្មចុះអន់ថយលឿនបែបនេះបើគិតថាApp ណាមួយមិនជាចាំបាច់ សូមធ្វើផ្តាច់ចោលការផ្ញើចេញ Notification ដោយចូលទៅកាន់ Settings > Notification > ជ្រើសរើស Ap ដែលចង់បិទ ឬវិធីម្យ៉ាងទៀតបិទតាម 3D Touch។

៥.មិនដែលបិទម៉ាស៊ីនទូរសព្ទ:

 

 

មិនសំដៅលើការ Lockscreen ធម្មតា តែជាសារដាស់តឿនឲ្យអ្នកប្រើជាញឹកញយគួរទម្លាប់បិទម៉ាស៊ីន (Turn Off) និងបើកត្រលប់មកវិញ។ បើអ្នកប្រើម៉ូឌែលកាន់តែចាស់យកល្អគួរបិទបើកឲ្យបានច្រើន ឬជាមធ្យមរៀងរាល់ ១ ទៅ ២ ដងក្នុងមួយខែ។

៤.តាមដានសុខភាពថ្ម:

 

ការសាកថ្មចោលទូរសព្ទលើស១០០ភាគរយ ឬពេញមួយយប់លែងជាបញ្ហានាសម័យ ទំនើប នេះ ទៀត ហើយព្រោះវាមានប្រព័ន្ធផ្តាច់ចរន្តដោយស្វ័យប្រវត្តិ ប៉ុន្តែកង្វល់ គឺការដែលមិនឲ្យម៉ាស៊ីនត្រូវរលត់ញឹក ញាប់ពេក។ប្រសិនថាមពលថ្មសល់តិចសូមធ្វើការបើកមុខងារLowPowerMode និងសិក្សាលម្អិតពី គុណ ភាព ថ្មនូវក្នុង Settings > Battery។

៣.មិនធ្លាប់ប្រើមុខងារ DND:

មនុស្សច្រើនណាស់រំលងពីវាតាមពិតទៅDNDគឺសំខាន់បំផុតអំឡុងពេលអ្នកជាប់ភារកិច្ចសំខាន់ ឬក្នុងអង្ គប្រជុំ។មុខងារDoNotDisturbនឹងបិទចោលនូវNotificationឬការខលចូលណាមួយ ទៅតាមថេរវេលា បាន កំណត់ បែបនេះអ្នកគួរតែប្រើប្រាស់វា។ ដោយអាចបើកក្នុង Settings ឬខាងក្នុងផ្ទៃ Control Center មានរូបព្រះចន្ទជាសម្គាល់។

២.បើកការអនុញ្ញាតគ្រប់ App:

 

ពេលដំឡើងAppដំបូងៗតែងលោតសារមួយសួរតើអ្នកព្រមអនុញ្ញាតឲ្យមានការភ្ជាប់ គ្រប់សកម្មភាព មិនថា ការដឹងពីទីតាំង(Location)កាមេរ៉ាឬការផ្ញើចេញ Notifiction ទៅកាន់អ្នកដែរ ឬទេ។ មិនខុសពីចំណុចទីមួយ ប៉ុន្តែចំណុចនេះគឺរសើបត្រង់ថាទាក់ទងនឹងឯកជនភាពគឺងាយនឹងទៅដល់ភាគីទីបីខ្លាំងបំផុត បែបនេះទើប អ្នកត្រូវលម្អិតឲ្យបានច្បាស់លើ App នីមួយៗ។

១.ការ Force Close App:


ការថយមកទីតាំង Home ចេញពី App ណាមួយ មិនមែនជាការបិទចោល App នោះទាំងស្រុង នៅ ឡើយ ធាតុពិតវានៅតែដំណើរការលើ Background ជានិច្ច ដរាបណាអ្នកមិនទាន់បិទផ្តាច់ក្នុង App Switcher។ ក្រៅពីជួយឲ្យ App នោះមានស្ថិរភាពល្អ ទៀតសោតក៏ជួយឲ្យ RAM ទំនេរ ជាពិសេស សម្រាប់ម៉ាស៊ីនម៉ូឌែលចាស់ៗមានដំណើរការយឺត គួរឧស្សាហ៍ Force Close ឲ្យបានច្រើន៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1112715#utm_campaign=onpage