Social Network

សាកស្រម៉ៃមើល​ឡូយយ៉ាងណាបើRolls-Royceផលិតរថយន្ត​ប្រភេទនេះ?

Rolls-Royce ជាម៉ាករថយន្តប្រណីតរបស់ប្រទេសអង់គ្លេស ដែលវាមានតម្លៃដល់ទៅរាប់សែនដុល្លារ ហើយ

ជាទីពេញចិត្តរបស់អភិជនសឹងតែពាសពេញពិភពលោកតែម្ដង។ សម្រាប់សែស្រឡាយរថយន្តរបស់ Rolls-Royceភាគច្រើនសុទ្ធសឹងតែជាប្រភេទSedanតួទាបប៉ុន្តែ នៅក្នុងឆ្នាំ២០១៨នេះក្រុមហ៊ុនផលិតរថយន្ត ប្រ ណីត មួយនេះ បានបោះជំហានចូលប្រឡូកនៅក្នុងទីផ្សាររថយន្តតួខ្ពស់ជាមួយក្រុមហ៊ុន រថយន្តផ្សេងទៀត ដោយ SUV ម៉ូដែលដំបូងរបស់ខ្លួនដែលមានឈ្មោះថា Cullinan។

ដោយឡែកសម្រាប់ក្រុមហ៊ុនរចនារូបភាពដូចជា NeoMam Studios មិនសុញចាំតែរាងដែល Rolls-Royce រចនាចេញមកលក់នៅលើទីផ្សារតែប៉ុណ្ណោះទេ។ ក្រុមហ៊ុនជំនាញផ្នែកឌីហ្សាញនេះ បានបញ្ចេញរូប ភាព រចនាផ្ទាល់ខ្លួន ដោយយករថយន្តប្រណីតរបស់អង់គ្លេសនេះ មានគ្រប់ប្រភេទរថយន្តចាប់តាំងពីរថយន្តប្រ ភេទ Pick-up ដល់រថយន្តដឹកទំនិញធំៗជាដើម។ចង់ដឹងថារូបភាពរចនាឡើងមកនោះមានគំនិតច្នៃប្រ ឌិត យ៉ាងណានោះ អាចមើលនូវរូបភាពខាងក្រោមជាមួយ Sabay ទាំងអស់គ្នា ហើយសាកស្រម៉ៃលមើល បើ Rolls-Royce ចេញមកមានរាងបែបហ្នឹងមែននោះតើអស្ចារ្យយ៉ាងណាទៅ?

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1113141#utm_campaign=onpage