Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple បញ្ចេញ​ឧបករណ៍​តាម​ដាន​ការ​ទទួល​ទាន​ដំណេក​ថ្មី ប្រើ​មិន​ចាំ​បាច់​ពាក់​ជាប់​ខ្លួន!

  • Print

នៅពេលអ្នកចង់តាមដាននូវការ ទទួលទានដំណេករបស់អ្នក នៅពេលបច្ចុប្បន្ន វាមិនមែនជារឿងពិបាក

ទៀតឡើយ ព្រោះឧបករណ៍ទំនើប និងវ័យឆ្លាតក្នុងពេលនេះ អាចប្រាប់ឲ្យអ្នកដឹងអំពីពេលវេលា ដែលអ្នកបានគេងស្កប់ស្កល់ និងគេងមិនស្កប់ស្កល់ជាដើម តែអ្វីដែលអ្នកត្រូវធ្វើ គឺពាក់វាជាប់ខ្លួន ដូចជាខ្សែដៃវ័យឆ្លាត និងនាឡិកាវ័យឆ្លាត។ យ៉ាងណាមិញ បើអ្នកគិតថាការប្រើ ឧបករណ៍ទាំងនោះពិបាក ហើយចង់ប្រើឧបករណ៍មួយ ដែលផ្ដល់នូវភាពងាយស្រួល មិនរញ៉េរញ៉ៃ មិនចាំបាច់ពាក់ជាប់ខ្លួននោះ ក្រុមហ៊ុន Apple មានដំណោះស្រាយជូន ជាមួយនឹងឧបករណ៍ តាមដានការទទួលទានដំណេកថ្មី ដែលទើបតែប្រកាសចេញ កាលពីដើមសប្ដាហ៍នេះ។

ជួបជាមួយនឹង Beddit Sleep Monitor ឧបករណ៍មានកម្រាស់ត្រឹមតែ 2mm បណ្ដោយ 65mm និងទម្ងន់ 110 ក្រាម ដែលអាចធ្វើការតាមដាន បានច្រើនបែបច្រើនយ៉ាង ទៅលើការគេងរបស់មនុស្សម្នាក់ៗ និង ជួយ ជម្រុញបន្ថែមក្នុង ការពង្រឹងទៅការទទួលទាន ដំណេករបស់អ្នកឲ្យ កាន់តែប្រសើរឡើង។ យោងតាម ប្រភពព័ត៌មានបាន ចេញផ្សាយឲ្យដឹងថា បន្ទះតាមដានការទទួលទាន ដំណេកថ្មីមួយនេះ វាមិនត្រឹម តែ អាចធ្វើការតាមដាន តែការគេងមួយមុខនោះទេ វាអាចពិនិត្យមើលទៅលើ ចង្វាក់បេះដូង ការដកដង្ហើម ស្រមុក កម្ដៅរបស់គ្រែគេង និងសំណើម នៅក្នុងបន្ទប់ទៀតផង ដែលនេះសុទ្ធសឹងជាចំនុចសំខាន់ ដែល អ្នក អាច តាមដាន អំពីសុខភាពរបស់អ្នក បានប្រសើរជាងមុន។

របៀបប្រើប្រាស់គឺងាយស្រួលបំផុត ដោយគ្រាន់តែដាក់វានៅក្រោមស្រទាប់ពូក ធ្វើយ៉ាងណាឲ្យវាអាច ចាប់សកម្មភាពរបស់ម្ចាស់បាន និងដោយឌុយ USB ដើម្បីដំណើរការគឺរួចជាស្រេច ហើយអ្នកក៏មិនចាំបាច់ ព្រួយបារម្មណ៍ទៅលើការភ្លេចភ្លាំង មិនបានពាក់នោះដែរ ល្អសម្រាប់មនុស្សចាស់ជរា។ មិនតែប៉ុណ្ណោះ Beddit Sleep Monitor ក៏អាចធ្វើការតភ្ជាប់ ទៅកាន់នាឡិកាវៃឆ្លាត Apple Watch និង iPhone បានផងដែរ ដើម្បីទទួលបានដំណឹងនានា ដូចបានបញ្ជាក់ខាងដើម ហើយក៏អាចប្រើប្រាស់ ជាមួយកម្មវិធីសុខភាព ក្នុងការពង្រឹងបន្ថែម ទៅលើការទទួលទាន ដំណេកឲ្យកាន់តែប្រសើរជាងរាល់ដង ដោយវាអាចដំណើរការ បានចាប់ពី iOS 12 ឡើងទៅ។

សម្រាប់ពេលនេះ Beddit Sleep Monitor បានចេញលក់ជាផ្លូវការហើយ ដោយ Apple លក់វាក្នុងតម្លៃ USD 150.00 ក្នុងគេហទំព័ររបស់ខ្លួន ខាងក្រោមនេះ៖

ដកស្រង់ចេញពីhttp://cambo-report.com/article/14775