Social Network

ទាំងអស់នេះគឺ​ជាជម្រើស​ពណ៌​ដែល​អាច​មាន​នៅ​លើ Galaxy S10 នៅ​ពេល​ដាក់​ចេញ​លក់!

បើសិនជាតាមគេរំពឹងទុក ស្មាតហ្វូនលំដាប់កំពូលត្រកូល S ក្នុងឆ្នាំ 2019 របស់ក្រុមហ៊ុន Samsung នឹងត្រូវ

បានដាក់បង្ហាញ នៅក្នុងចុងខែកុម្ភៈ ឆាប់ៗខាងមុខនេះ ដោយរូបរាង និងកម្លាំងម៉ាស៊ីនខាងក្នុងរបស់ Galaxy S10 គ្រប់ស៊េរីទាំងអស់ ក៏ត្រូវបានលេចធ្លាយអស់ទៅហើយ។ ដោយនាពេលថ្មីៗនេះ ទើបប្រទះ ឃើញ ឆា នែល នៅក្នុង YouTube មួយបានបង្ហោះវីដេអូ ដាក់បង្ហាញអំពីជម្រើសពណ៌ទាំង 5 និងរូបរាង ឲ្យកាន់ តែ ច្បាស់ នៃស្មាតហ្វូន Galaxy S10 ដែលនឹងបង្ហាញក្នុងពេលខាងមុខនេះ។

រូបភាព Render និងវីដេអូទាំងអស់នេះ ត្រូវបានបង្កើតដោយ Graphic Designer ម្នាក់ឈ្មោះថា Muhsin M. Belaal Auckburaully និងចែកចាយទៅក្នុង YouTube និង គេហទំព័រ Behance ហើយវាត្រូវបានបង្កើតឡើង ដោយផ្អែកតាម ពត៌មានលេចធ្លាយពីមុនៗមក។ បើយោងទៅតាមរូបភាពទាំងនេះ យើងឃើញមានតែ Galaxy S10 និង Galaxy S10+ ប៉ុណ្ណោះ (បាត់ Galaxy S10 Lite មួយ) ហើយអ្នកបង្កើតរូបភាពទាំងនេះ ក៏បានរំពឹងទុកថា Galaxy S10 នឹងមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់និងមុខ 1 គ្រាប់ ចំណែក Galaxy S10+ វិញគឺមានកាមេរ៉ាខាងក្រោយដល់ទៅ 4 គ្រាប់និងខាងមុខ 2 គ្រាប់ឯណោះ ក៏ប៉ុន្ដែបើសិនជាយើង មើលទៅផ្នែកខាងក្រោម គឺបានបង្ហាញថា មិនមានវត្តមានរន្ធកាសនោះទេ។ លើសពីនេះទៅទៀត គាត់ក៏បាន ដាក់បង្ហាញអំពីជម្រើសពណ៌ទាំង 5 របស់ Galaxy S10 គឺមានដូចជាពណ៌ក្រហម, ពណ៌មាស, ពណ៌ខៀវ, ពណ៌ទឹកប្រាក់ និងពណ៌ខ្មៅផងដែរ។

***សូមទស្សានាវីដេអូខាងក្រោមដែលដាក់បង្ហាញអំពី Galaxy S10 និង Galaxy S10+៖


សរុបមក យើងមិនអាចបញ្ជាក់ថា នេះគឺពិតជាអាចជា Galaxy S10 និង Galaxy S10+ បានមួយរាយ ភាគ រយ នោះទេ ដោយរូបភាព និងវីដេអូទាំងអស់នេះ គឺគ្រាន់តែជាការដាក់បង្ហាញផ្អែកទៅលើ ពត៌មាន លេចធ្លាយមុនៗប៉ុណ្ណោះ ដូច្នេះសូមប្រិយមិត្តអ្នកអានទាំងអស់គ្នា រង់ចាំព្រឹត្តិការណ៍ដែលក្រុមហ៊ុន Samsung ដាក់បង្ហាញជាផ្លូវការ នៅក្នុងខែកុម្ភៈឆាប់ៗខាងមុខនេះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15023