Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាន​រង្វាន់ KMH ​កាន់​តែ​ជោគជ័យ​១​កម្រិត​ទៀត ​ព្រោះ​ក្រុម​យុវជន​នៅ​លីគ​កំពូល​កម្ពុជា​ចូល​លេង​

  • Print

ជោគជ័យ KMH Champions League ប៉ុន្មានឆ្នាំមកហើយ ពេលនេះ KMH Cup U18 កំពុងទាញក្រុមនៅក្លឹបអាជីពខ្លាំងមែនទែន ជាក់ស្ដែងក្រុមយុវជនក្រោន បឹងកេត ស្វាយរៀងជាដើមនោះ បានចូលលេងពាននេះអស់ហើយ។

ព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្ដាលអាជីបធំបំផុតនៅកម្ពុជា KMH Champions League និង KMH Cup U18 រដូវកាលថ្មី២០១៩ បានចាប់ផ្ដើមដំណើរការប្រកួតហើយកាលពីថ្ងៃសៅរ៍កន្លងទៅ នៅលើទីលាន KMH Park ផ្ទាល់តែម្ដង។ KMH Champions League ជាពានរង្វាន់មួយបង្កើតឡើងច្រើនឆ្នាំមកហើយ ហើយក៏ជោគជ័យខ្លាំងផងដែរ។

ពានរង្វាន់មួយនេះ មានក្រុមចូលរួម៣២ក្រុម ហើយឆ្នាំនេះក៏មានក្រុមប្លែកៗច្រើនចូលរួមផងដែរ។ អ្នកគាំទ្រជាច្រើនបានហៅពានរង្វាន់នេះថាជាពានរង្វាន់ Champions League នៅស្រុកខ្មែរ ត្បិតអីវាត្រូវបានរៀបចំដោយស្រដៀងទៅនឹងពានរង្វាន់ធំបំផុតនៅអឺរ៉ុបដែរ។

យ៉ាងណាមិញ បើមើលទៅលើពានរង្វាន់ KMH Cup U18 វិញ រឹតតែពិសេសថែមទៀតនៅឆ្នាំនេះ ដោយមានក្រុមយុវជននៅតាមបណ្ដាក្លឹបអាជីពក្នុងប្រទេសកម្ពុជាបានចុះឈ្មោះចូលលេង។ ដោយក្រុមទាំងនោះរួមមានក្រុមយុវជន ភ្នំពេញក្រោន បឹងកេត ស្វាយរៀង អគ្គិសនីកម្ពុជានិងវិសាខាជាដើម។

ការមានក្រុមអាជីពចូលរួមដូច្នេះ នឹងធ្វើឱ្យការប្រកួតពានយុវជនមួយនេះនឹងមានកម្រិតប្រកួតប្រជែងខ្លាំងមែនទែន។ លោក កាំង សេន ជាស្ថាបនិក KMH Tournament នេះ បានបញ្ជាក់ថាពានរង្វាន់ទាំងនេះ នឹងជួយកសាងធនធានកីឡាករនៅកម្ពុជាបានច្រើនមែនទែននៅថ្ងៃអនាគត មិនថាអាជីព ឬពាក់កណ្ដាលអាជីពទេ។

ការប្រកួតប្រជែងដែលមានកម្រិតខ្ពស់នេះ នឹងអាចឱ្យកម្ពុជាចម្រាញបាននៅកីឡាករល្អសម្រាប់ជម្រើសជាតិផងដែរ។ ត្បិតអីពានរង្វាន់ KMH Cup U18 មានក្រុមយុវជនសុទ្ធតែក្នុងក្លឹបអាជីពមកចូលរួមទៅហើយនោះ។ ពានរង្វាន់ KMH Champions League នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី១២ខែមករារហូតដល់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៩។

ស្របពេលពានរង្វាន់ KMH Cup U18 វិញ នឹងប្រកួតចាប់ពីថ្ងៃទី ១២ខែមករាដូចគ្នា ហើយនិងបញ្ចប់នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៩។ សម្រាប់ប្រាក់រង្វាន់វិញ KMH Champions League ក្រុមជើងឯកទទួលបាន ១៤ ០០០ដុល្លារ និងពានរង្វាន់ KMH Cup U18 ប្រាក់រង្វាន់ ៥ពាន់ដុល្លារ៕

ដកស្រង់ពី៖ Sabay