Social Network

Real គ្រប់គ្រង​បាល់​បាន​តែ​២៦​%​គត់ ក្រោយ​​ឈ្នះ Betis ទាំង​ប្រផិតប្រផើយ

ក្លឹប Real Madrid បានហក់ឡើងទៅកាន់ក្រុមកំពូលទាំង៤លើតារាងពិន្ទុ La Liga វិញហើយ ក្រោយយកឈ្នះ Real Betis ២-១ ដែលជាជ័យជម្នះដំបូងក្នុងចំណោម៣ប្រកួតចុងក្រោយ។

Luka Modric ជាអ្នករកគ្រាប់ដំបូងឲ្យក្រុមភ្ញៀវ Real Madrid ក្នុងវគ្គទីមួយ មុនពេល Sergio Canales របស់ Betis តាមស្មើវិញនាទី៦២។ ការប្រកួតស្ទើរតែបញ្ចប់មួយស្មើទៅហើយ តែ Dani Ceballos អាចរកបានមួយគ្រាប់បន្ថែម ជួយ Madrid ទទួលបាន៣ពិន្ទុនៅសប្ដាហ៍ទី១៩។

ការប្រកួតត្បិតតែ Real Madrid ឈ្នះមែន តែបង្ហាញឲ្យឃើញភាពចុះខ្សោយនៃការគ្រប់គ្រងបាល់របស់ក្រុម។ ប្រកួតនេះក្រុមលោក Santiago Solari គ្រប់គ្រងបាល់បានតែ២៦%គត់ ខណៈម្ចាស់ផ្ទះមាន៧៤%។ ការឈ្នះនេះធ្វើ Real ឡើងឈរលេខ៤ លើក្រុម Alacesវិញ និង គម្លាត១០ពិន្ទុពីក្រុមលេខ១ Barcelona៕

ដកស្រង់ពី៖ Sabay