Social Network

នៅ​ ស្រីពៅ​ ឡើង​សង្វៀន​ One​ ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​អាជីព​ខ្លួន

កីឡាការិនីដៃធ្ងន់របស់កម្ពុជា នៅ ស្រីពៅ ថាការឡើងសង្វៀន One ខែក្រោយនេះជាការប្រកួតដែលទទួលបានតម្លៃខ្លួនច្រើនជាងគេបំផុតក្នុងអាជីពប្រដាល់របស់ខ្លួនដែលធ្លាប់ប្រកួតពីមុនៗមក។

អ្នកប្រដាល់ឆ្នើមខាងលើមិនបានបញ្ជាក់ពីតម្លៃខ្លួនពិតប្រាកដនោះទេ ប៉ុន្តែបង្ហើបថាបើឈ្នះបានប្រហែល ២-៣ពាន់ដុល្លារ ហើយបើទោះជាចាញ់ក៏នៅតែបានតម្លៃខ្លួនច្រើនដដែល។ នេះជាតម្លៃខ្លួនដែលបានច្រើនជាងការប្រកួតមុនៗក្នុងអាជីពរបស់ខ្លួនទៅទៀត។ អាចនិយាយថាបានច្រើនជាងការប្រកួតនៅមីយ៉ាន់ម៉ាផងដែរ។

កីឡាការិនី មកពីក្លឹប តាឡីដំរីមានរិទ្ ធរូបនេះ បន្ថែមទៀតថា បានឡើងសង្វៀន ធំលំដាប់ពិភពលោក លើកនេះមានអារម្មណ៍ ត្រេកអររំភើបផង និងភ័យផង ព្រោះមិនធ្លាប់បានឡើងកម្មវិធីបែបនេះពីមុនមក ណាមួយជាការប្រកួតលើកទី១ហើយដែលចូលប្រឡូកក្បាច់គុនចម្រុះ(MMA)។ 

ការប្រកួតនេះក៏មិនដឹងថាខ្លួនធ្វើបានល្អឬយ៉ាងទេ ប៉ុន្តែនឹងខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតែម្ដង។ បញ្ជាក់ផងដែរថា កីឡាការិនី នៅ ស្រីពៅ នឹងត្រូវប្រកួតក្នុងកម្មវិធី One Championship នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប្រទេសថៃ លក្ខណៈគុនចម្រុះជាមួយជើងខ្លាំងម្ចាស់ផ្ទះតែម្ដង៕

ដកស្រង់ពី៖ Sabay