Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Spurs ​ធ្ងន់​.ក ក្រោយ​ Kane​ របួស​រហូត​ជិត​ចប់​រដូវ​កាល​

  • Print

Harry Kane របស់ Tottenham Hotspur នឹងអវត្តមាន រយៈពេលយូរ រហូតដល់ ខែមិនា ពោលគឺ ២ខែមុនចប់ រដូវកាល Premier League តែម្ដង។

ខ្សែប្រយុទ្ធ សញ្ជាតិអង់គ្លេស រងរបួសសរសៃ.កជើងធ្ងន់ធ្ងរ ក្នុងការប្រកួត ដែលក្រុមរហស្សនាមថា មាន់ខ្នាយមាសចាញ់ Manchester United ១-០ នៅ Premier League កាលពីថ្ងៃអាទិត្យ។ Spurs រំពឹងថា Kane នឹងវិលទៅ ហ្វឹកហាត់ បានវិញនៅ ដើមខែមិនា ប៉ុន្តែអាចត្រូវ អូសបន្លាយ ពេលក្នុងការ ចូលលេងដើម្បី ឲ្យប្រាកដថា របួសពិតជា ជាសះ១០០%។

របួសខាងលើ មិនត្រឹមប៉ះពាល់ ដល់ដំណើរការ ប្រជែងពាន របស់ក្រុមលោក Mauricio Pochettino ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ Kane បាត់បង់ឱកាស ប្រជែង ស្បែកជើងមាស នៅលីគកំពូលអង់គ្លេស ផងត្បិតសព្វថ្ងៃ រូបគេមាន ១៤គ្រាប់ ស្មើគ្នាជាមួយ Mohamed Salah និង Aubameyang៕

ដកស្រង់ពី៖ Sabay