Liverpool និងលោក Jurgen Klopp កំពុងត្រូវដោះស្រាយជាមួយរឿងឈឺក្បាលមួយផ្សេងទៀតបន្ទាប់ពីខ្សែការពារស្ដាំតែមួយ Trent Alexander-Arnold រងរបួសជង្គង់កាលប្រកួតប៉ះ Brighton & Hove Albion ត្រូវអវត្តមាន១ខែ។
កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសបានចូលខ្លួនក្នុងបញ្ជីរបួសរបស់ក្លឹបជាមួយខ្សែការពារ២រូបទៀតគឺ Dejan Lovren និង Joe Gomez ដែកត្រូវសម្រាកព្យាបាលរហូតដល់ខែកុម្ភៈ។ យ៉ាងណាមានការលើកឡើងថាក្លឹបមានបំណងរំសាយកិច្ចសន្យាខ្ចីជើង Clyne ដែលទៅលេងឲ្យ Bournemouth កាលពីសប្ដាហ៍មុន។
ហេតុផលនេះគឺមិនអាចទៅរួចឡើយដោយសារក្លឹបទាំង២បានឯកភាពគ្នាត្រូវរង់ចាំរហូតដល់បញ្ចប់រដូវកាលទើបអាចយក Clyne មកវិញបាន។ Jurgen Klopp ទំនងជាដាក់ James Milner ឲ្យលេងជាខ្សែការពារខាងស្ដាំចាប់ពីប្រកួតក្រោយទៅហើយយុវជន Camacho ជាជម្រើសបម្រុង៕
ដកស្រង់ពី៖ Sabay