តាមការស៊ើបអង្កេតរបស់មន្ត្រីប៉ូលិសបានបញ្ជាក់ហើយថា សពដែលកប់ក្នុងយន្តហោះធ្លាក់ក្នុងបាតសមុទ្រគឺជាកីឡាករ Emiliano Sala របស់ក្លឹប Cardiff City។
សពត្រូវបានគេយកចេញពីយន្តហោះ ពេលដែលគេរកឃើញនៅក្រោមបាតសមុទ្រភាគខាងជើងនៃកោះ Guernsey កាលពីដើមសប្ដាហ៍នេះ។ យន្តហោះដែលដឹកកីឡាករ Sala និងពីឡុត David Ibbotson បានបាត់ខ្លួនចេញពីរ៉ាដាកាលពីថ្ងៃទី ២១ ខែ មករា ពេលដែលខ្សែប្រយុទ្ធរបស់ Cardiff ចេញដំណើរពីទីក្រុង Nantes ទៅប្រទេសវែល។
ការស៊ើបអង្កេតដើម្បីស្វែងរក Sala ត្រូវបានបិទ បន្ទាប់ពីរុករកអស់៣ថ្ងៃ ប៉ុន្តែដោយសារមានការរៃអង្គាសតាមរយៈមូលនិធិមួយបានធ្វើឲ្យមានការតាមរកឡើងវិញជាលក្ខណៈឯកជន។ កាលពីថ្ងៃទី ៤ ខែ មករាក្រុមអ្នករុករកបានប្រកាសថា ពួកគេរកឃើញយន្តហោះនៅក្រោមបាតសមុទ្រនាតំបន់កោះ Guernsey។សាកសពមួយក្នុងយន្តហោះ ដែលគេបានរកឃើញជោគជ័យ ពេលនេះបានបញ្ជាក់ថានោះជាសពរបស់ Sala៕
ដកស្រង់ពី៖ Sabay