Social Network

Simeone ព្រមាន​កូន​ក្រុម​ឲ្យ​ប្រយ័ត្ន​កីឡាករ​ Juv ទាំង​អស់​មិន​មែន​តែ​ Ronaldo ទេ

Diego Simeoneបានទទូចឲ្យកីឡាករ Atletico Madrid មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ះ Juventus នៅ Champions League យប់នេះបើទោះជាជើងទីមួយពួកគេបាននាំមុខ ២-០ ក៏ដោយ។

រឿងដ៏សំខាន់មួយទៀតអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានព្រមានកូនក្រុមថាត្រូវប្រយ័ត្នចំពោះកីឡាករ Juventus ទាំងអស់មិនមែនប្រឹងបិទតែកម្លាំងសំខាន់ Cristiano Ronaldo តែម្នាក់ទេ ព្រោះកីឡាករផ្សេងទៀតនៅលើទីលានសុទ្ធតែអាចបង្កគ្រោះថ្នាក់លើ Atletico គ្រប់ពេល។

ឆ្លើយចំពោះមុខអ្នកសារព័ត៌មាន Simeone និយាយថា៖ "ខ្ញុំមិនគិតថាពួកយើងខ្វល់ខ្វាយតែពី Ronaldo ទេព្រោះ Dybala និង Mandzukic ក៏លេងហើយ កីឡាករផ្សេងទៀតរបស់ Juv សុទ្ធតែផ្ដល់ការគំរាមកំហែងដល់យើង"។ គួរបញ្ជាក់ថា Juventus នឹងបើកទ្វារកីឡដ្ឋានស្វាគមន៍ Atletico នៅម៉ោង៣រំលងអាធ្រាត្រយប់នេះ៕

ដកស្រង់ពី៖ Sabay