Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ទៅ​ Real តែ Ronaldo ថា​ខ្លួន​សប្បាយ​ចិត្ត​​នៅ​ Juventus

  • Print

Cristiano Ronaldo គ្មានបំណងត្រឡប់ទៅអេស្ប៉ាញវិញទេ ដោយបញ្ជាក់ថារូបគេសប្បាយចិត្តនៅ Juventus និងរីករាយជាមួយបាល់ទាត់អ៊ីតាលី។

ការនិយាយបែបនេះរបស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំធ្វើឡើងស្របពេល Real Madrid ទើបតែស្វាគមន៍វត្តមាន Zinedine Zidane ត្រឡប់មកវិញដោយចុះកុងត្រាជាមួយក្លឹបដល់ឆ្នាំ ២០២២។ Ronaldo មានកាតព្វកិច្ចជួយក្រុម Juventus នៅពាន Champions League ដែលជើងទីមួយចាញ់ Atletico Madrid ២-០។

ម្ចាស់ពាន Ballon d'Or ៥សម័យកាលបាននិយាយថា៖ "គ្មានអ្វីត្រូវលាក់បាំងទេ។ បាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តវាជាងអ្វីៗទាំងអស់។ ខ្ញុំបានចំណាយពេលលេងនៅព័រទុយហ្គាល់, អង់គ្លេស, និងអេស្ប៉ាញ ហើយពេលនេះខ្ញុំធ្វើរឿងដូចគ្នានៅអ៊ីតាលី។ ខ្ញុំរីករាយនឹងស៊ុតចូលទី និងជួយក្រុមឲ្យឈ្នះ"។ អតីតតារាឆ្នើម Manchester United និង Real Madrid បានស៊ុតបញ្ចូលទី៦៩៧គ្រាប់ក្នុង ៩៨៤ប្រកួតក្នុងអាជីព៕

ដកស្រង់ពី៖ Sabay