Social Network

សំនួរ​ចាក់​ដោត Neymar ឬ Mbappe? តា​ Perez ថា​ចង់​យក​ទាំង​ពីរ

ប្រធានក្លឹបរបស់ Real Madrid លោក Florentino Perez សង្ឃឹមកីឡាករទាំងពីរគឺ Kylian Mbappe និង Neymar អាចនឹងចូលរួមជាមួយក្លឹបរបស់លោកនៅពេលអនាគត។

Zinedine Zidane ត្រូវបានតែងតាំងធ្វើជាគ្រូធំរបស់ Real កាលពីថ្ងៃច័ន្ទ ចុះកុងត្រាដល់ឆ្នាំ២០២២។ Zidane ត្រូវទទួលរ៉ាប់រងស្រង់ទម្រង់លេងរបស់អធិរាជសឡើងវិញ បន្ទាប់ពីក្លឹបមួយនេះដុនដាបខ្លាំងក្រោមការដឹងនាំរបស់លោក Santiago Solar។

ការបាត់បង់ Cristiano Ronaldo ទៅកាន់ Juventus ត្រូវបានគេជឿថាជាកត្តាមួយរុញឲ្យ Madrid ធ្លាក់ការលេង។ ដូច្នេះក្លឹបកំពុងតែរកកីឡាករមកជំនួសកន្លែងសំខាន់មួយនេះ Mbappe និង Neymar ជាមុខសញ្ញាដែល Real ចង់នាំមក។

Florentino Perez បានបង្ហាញជំហរថា Zidane គឺជាជនជាតិបារាំង ដូចនេះអាចជារឿងងាយក្នុងការទាក់ទាញ Mbappe មកកាន់ក្លឹប។ យ៉ាងណាមិញតាមការសាកសួររបស់អ្នកកាសែតទៅកាន់ Perez ប្រសិនទិញរវាង Mbappe និង Neymar តើយកមួយណា? Perez តបថា ចង់បានទាំងពីរ៕

ដកស្រង់ពី៖ Sabay