Social Network

គ្រូ​ណាហ្គា​យល់​ថា ក្រុម​ខ្លួន​នៅ​​ខ្សោយ​​តំបន់​ប្រយុទ្ធ​ ទោះឈ្នះ​​ក្រុម​ខ្លាំង Yangon

ក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះទៅក្រុមខ្លាំងរបស់មីយ៉ាន់ម៉ា Yangon United FC ២-១ នៅអូឡាំពិកកាលពីម្សិលមិញនេះក្នុងព្រឹត្តិការណ៍ 2019 AFC Cup ដែលជាការប្រកួតសន្សំពិន្ទុពូល F ។

ក្រោយប្រកួតចប់គ្រូបង្វឹកណាហ្គាវើលលោក មាស ចាន់ណា បានឲ្យដឹងថា ជំនួបនេះពិតជាមានភាពស្វិតស្វាញ។ និយាយពីការបញ្ចប់ទីរបស់ណាហ្គាលោក មើលឃើញថា មានចន្លោះប្រហោងច្រើន។ ជាក់ស្ដែងគឺណាហ្គា មិនអាចបន្ថែមគ្រាប់បាល់ បើទោះមានឱកាសជាច្រើនដងធ្វើមិនបាន នៅពេលដៃគូព្យាយាមសម្រុក ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ហើយដាច់មាត់។

លោកមើលឃើញថា កីឡាកររបស់ខ្លួនធ្វើបានល្អហើយ និងព្យាយាមលេងទៅតាមអ្វីដែលលោកបានប្រាប់។ ប៉ុន្តែចំណុចទាំងអស់គឺត្រូវការចេះឆ្នៃប្រឌិតបន្ថែមទៀត ដើម្បីឲ្យក្រុមកាន់តែមានភាពប្រសើរឡើង។ ជ័យជម្នះរបស់ ណាហ្គាវើល ម្សិលមិញធ្វើឲ្យពួកគេរកបាន ៣ ពិន្ទុដំបូងក្នុងការប្រកួតពីរលើក ដោយលើកទី១ ចាញ់ក្រុមវៀតណាម Hà Nội ១០-០ នៅទឹកដីក្រុមវៀតណាម ៕

ដកស្រង់ពី៖ Sabay