Social Network

សហព័ន្ធ​បង្ហាញ​រូប​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ពីលើ​អាកាស​ ស្អាត​មិន​ចាញ់​បរទេស​

សហព័ន្ធបាល់ទាត់កម្ពុជាហៅកាត់ថា FFC នៅព្រឹកនេះបានបង្ហាញរូបភាពប៉ុន្មានសន្លឹកពីការវិវត្តន៍ចុងក្រោយនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

រូបថតដែល ភាគច្រើន ផ្ដិតយកពីលើអាកាស យ៉ាងគួរឲ្យទាក់ទាញ មានការចែករំលែក យ៉ាងច្រើនពី សំណាក់អ្នកលេងបណ្ដាញសង្គម Facebook ដោយសារតែ មើលមួយភ្លែត ហាក់បីដូចជាកីឡដ្ឋាន នៅតាមបណ្ដាប្រទេសនានា នៅអាស៊ី និងអឺរ៉ុប។ គួរបញ្ជាក់ថា ពហុកីឡដ្ឋាន មរតកតេជោ មានចំណុះ ជាង៦ម៉ឺននាក់ គ្រោងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ ហើយការសាងសង់នេះ ដើម្បីត្រៀមលក្ខណៈ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជា៕

ដកស្រង់ពី៖ Sabay