Social Network

គ្មាន​ Ronaldo ក្រុម​ Juventus ស្គាល់​ជាតិ​បរាជ័យ​លើក​ដំបូង​នៅ​លីគ​

ទីបំផុត កំណត់ត្រា មិនដែលចាញ់របស់ Juventus ត្រូវបញ្ចប់ ត្រឹមសប្ដាហ៍ ទី២៨ ក្រោយក្រុម ជើងឯកចាស់ របស់អ៊ីតាលី លេងចាញ់ Genoa ដោយលទ្ធផល ២ទល់នឹង០។

ការប្រកួតកាលពីយប់មិញក្រុមទាំងពីរសឹងតែបញ្ចប់ការប្រកួតដោយលទ្ធផល ០-០ ទៅហើយប៉ុន្តែនៅសល់១៨នាទីចុងក្រោយ Sturaro បានស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះបាន១គ្រាប់ មុនពេលដែល Pandev បានបន្ថែម១គ្រាប់ទៀតនៅនាទី៨១។ Ronaldo ដែលជាកម្លាំងសំខាន់របស់ Juv មិនត្រូវគ្រូបង្វឹកដាក់ឲ្យលេងនោះទេ។

ទោះចាញ់ជាលើកដំបូងប៉ុន្តែ Juventus នៅតែនាំមុខ១៥ពិន្ទុលើក្រុមលេខ២ Napoli គិតត្រឹមសប្ដាហ៍២៨។ Napoli ឆ្លៀតពេលដែលក្រុមកំពូលតារាងចាញ់ បានយកឈ្នះ Udinese ៤-២ នៅថ្ងៃជាមួយគ្នា៕

ដកស្រង់ពី៖ Sabay