Social Network

Barcelona ចង់​​ចុះ​កុងត្រា​យក Mata ពី Manchester United

ក្លឹប Barcelona ចង់នាំយក Juan Mata មកកាន់ទឹកដីអេស្ប៉ាញ បន្ទាប់ពីកុងត្រារបស់គេនឹងអស់ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចសន្យារបស់ Mata ជាមួយបិសាចក្រហមនឹងអស់នៅពេលចប់រដូវកាលនេះ មានន័យថាគេនឹងនៅទំនេរអាចពិភាក្សាចរចាជាមួយក្លឹបផ្សេងចាកចេញពីអង់គ្លេស។ Barca បានបើកការចរចាដោយទាក់ទងជាមួយជាមួយភ្នាក់ងារ ដែលជាឪពុកផ្ទាល់របស់ Mata គឺលោក Juan Sr។

កីឡាករសញ្ជាតិអេស្ប៉ាញចង់បានកុងត្រារយៈពេល២ឆ្នាំ ប៉ុន្តែ Barca បានស្នើផ្ដល់ឲ្យត្រឹម១២ខែប៉ុណ្ណោះ។ Mata បានផ្ទេរមកកាន់ Manchester United កាលពីឆ្នាំ២០១៤ ពីក្រុម Chelsea ក្នុងតម្លស៣៧,១លានផោន។ រដូវកាលនេះកីឡាករជំនាញជើងឆ្វេងវ័យ៣០ឆ្នាំលេងបានតែ១៩ប្រកួតប៉ុណ្ណោះក្នុងលីគ និងរកបាន២គ្រាប់៕

ដកស្រង់ពី៖ Sabay