Social Network

គ្រូ​ស្វាយ​រៀង៖ ​ឈ្នះ​២​ប្រកួត ​មិន​របូត​គ្រាប់​បាល់ ​ប៉ុន្តែ​ក៏​មិន​ទាន់​និយាយ​រឿង​ពាន​ដែរ​

ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមសូលទីឡូអង្គរក្នុងលទ្ធផល ១-០ ឡើងឈរកំពូលតារាងលីគកម្ពុជា ជាមួយការឈ្នះ២ប្រកួតជាប់គ្នា និងមិនរបូតគ្រាប់ទេ។

ការធ្វើបានល្អនាបើកឆាកលីគកំពូលនេះដែរ ក៏ធ្វើឱ្យលោក Conor Nestor ពេញចិត្តនឹងការលេងរបស់កូនក្រុម ដែលបានបង្ហាញពីការសហការគ្នា ដើម្បីទទួលបានជ័យជម្នះបន្ដបន្ទាប់។ គ្រូបង្វឹករូបនេះ ក៏បាននិយាយទៀតថា វាមិនទាន់ដល់ពេលដែលលោកត្រូវគិតពីការលើកពានអ្វីនោះទេ ព្រោះទើបតែ២ប្រកួតដំបូងប៉ុណ្ណោះ។

ក្រុមស្វាយរៀង អ្វីដែលត្រូវគិតគឺប្រកួតបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យល្អនិងទទួលបាន៣ពិន្ទុបន្ថែម។ ក្រុមព្រះខ័នរាជស្វាយរៀង បានឈរកំពូលតារាងលីគបណ្ដោះអាសន្នសិនហើយ គិតត្រឹមសប្ដាហ៍ទី២នេះ ក្រោយពីរកបាន៦ពិន្ទុពេញ ឆ្លងកាត់២ប្រកួត។ ដោយឡែកប្រកួតទី៣ នឹងត្រូវប៉ះជាមួយក្រុមគិរីវង្សសុខសែនជ័យ នៅទឹកដីខេត្តតាកែវវិញម្ដង៕

ដកស្រង់ពី៖ Sabay