Social Network

ក្រុម​ល្អ​ប្រចាំ​សប្ដាហ៍​មាន​ Ronaldo អត់​ Messi ហើយ​៤​នាក់​មក​ពី​ Liverpool

UEFA Champions League បានបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទីមួយកាលពីម្សិលមិញ ខណៈជើងទីពីរនឹង ធ្វើឡើងនៅពាក់កណ្ដាលសប្ដាហ៍ក្រោយ។

លទ្ធផលជើងទីមួយ Tottenham Hotspur បានយកឈ្នះ Manchester City ១-០, Liverpool ឈ្នះ Porto ២-០, Man Utd ចាញ់ Barcelona ០-១ ហើយ Ajax ស្មើគ្នា ១-១ ជាមួយ Juventus។ ក្រោយប្រកួតចប់កីឡាករ១១នាក់បានចាប់ក្នុងក្រុមល្អបំផុតប្រចាំសប្ដាហ៍សម្រាប់វគ្គ៨ក្រុមជើងទីមួយ។

អ្នកចាំទីល្អបានទៅលើ Lloris របស់ Tottenham, ខ្សែការពារល្អ៥រូបមាន Vertonghen របស់ Tottenham, Van Dijk និង Arnold របស់ Liverpool, Pique និង Alba របស់ Barcelona។ ខ្សែបម្រើល្អបានទៅលើ Son និង Keita ដែលរកបានម្នាក់១គ្រាប់ឲ្យ Tottenham និង Liverpool។ ខ្សែប្រយុទ្ធល្អគ្មាន Lionel Messi នោះទេតែមាន Ronaldo របស់ Juventus, Frimino របស់ Liverpool និង Neres របស់ Ajax៕

ដកស្រង់ពី៖ Sabay