Social Network

Zidane អាច​នឹង​ស្រងាក​ចិត្ត ក្រោយ​ឭ​ពាក្យ​មួយ​ឃ្លា​ពី​មាត់ Mbappe

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយចេញពីមាត់ថា គេនឹងបន្តនៅ Paris Saint-Germain នៅរដូវកាលក្រោយ ស្របពេលរូបគេជាគោលដៅក្នុងគម្រោង Real Madrid ចង់ទិញនៅរដូវក្ដៅនេះ។

កីឡាករវ័យ២០ឆ្នាំសមាជិកឈ្នះ World Cup បាននិយាយបែបនេះជាមួយសារព័ត៌មានបារាំងមួយ បន្ទាប់ពីជួយ PSG ឈ្នះពាន Ligue 1 តាមរយៈការឈ្នះ Monaco ៣-១ ហើយក្នុងការប្រកួតនេះគេក៏រកបាន Hat-Trick ដែរ។ ពេលសាកសួរពីអនាគត Mbappe បានតបថា៖ "ខ្ញុំបន្តនៅ PSG”។

កីឡាករសញ្ជាតិបារាំងរូបនេះជាមុខសញ្ញាធំមួយរបស់ Zinedine Zidane ចាប់តាំងពីលោកត្រលប់ចូលមកដឹកនាំ Real Madridវិញ។ ក្រោយពេលបញ្ចប់រដូវកាលនេះកីឡាកររបស់ Madrid មួយចំនួនត្រូវបានគេដឹងថា អាចនឹងដើរចេញពីក្លឹបច្រើន។ ក្រៅពី Mbappe សមាជិករបស់ Chelsea កីឡាករ Eden Hazard និង Paul Pogba របស់ Man Utd សុទ្ធតែស្ថិតក្នុងរ៉ាដារបស់ Zidane៕

ដកស្រង់ពី៖ Sabay