Social Network

Bale ​ពី​កីឡាករ​ថ្លៃ​បំផុត ​ធ្លាក់​ខ្លួន​រហូត​គ្មាន​ក្លឹប​ណា​ចង់​បាន Real Madrid ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​

ក្រុម Real Madrid បានដាក់ឈ្មោះ Gareth Bale ក្នុងបញ្ជីដាក់ឱ្យក្រុមដទៃខ្ចីជើង ក្រោយពីគ្មានក្រុមណាមួយទាក់ទងមកចង់ទិញទាល់តែសោះ។

Bale រដូវកាលនេះ កាន់តែដុនដាបខ្លាំងហើយ ដោយមិនអាចរកគ្រាប់បាល់ជួយក្រុមបាន ហើយទម្រង់ធ្លាក់ទៀត គ្មានឱកាសបានជាប់ជម្រើស១១នាក់ដំបូង។ ក្រោមការដឹកនាំរបស់លោក Zidane កីឡាករវែលរូបនេះហាក់គ្មានអនាគតឡើយ ត្បិតអីបុគ្គល២នាក់នេះមិនត្រូវគ្នាតាំងពីឆ្នាំមុនមកម្ល៉េះ។ ដូច្នេះហើយ ទើបបានជាអនាគតអតីតកីឡាករ Spurs កំពុងស្រពិចស្រពិលខ្លាំង។

ទំព័រមុខរបស់កាសែតអេស្ប៉ាញ បានចុះផ្សាយនៅថ្ងៃនេះថា Bale បានធ្លាក់ខ្លួនខ្លាំង តាំងពីកីឡាករថ្លៃជាងគេ រហូតមកដល់បច្ចុប្បន្ននេះ Real Madrid រកអ្នកទិញមិនបាន ដាក់ក្នុងបញ្ជីឈ្មោះឱ្យគេខ្ចីជើងទៅហើយ។ ប្រភពនេះបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះ មិនមានក្លឹបណាមួយទាក់ទងទិញរូបគេឡើយ។ នារដូវកាលនេះ Bale លេងបានដល់៤០ប្រកួតឯណោះ ប៉ុន្តែរកគ្រាប់បាល់បានត្រឹមតែ១៤គ្រាប់ប៉ុណ្ណោះគ្រប់ការប្រកួតទាំងអស់៕

ដកស្រង់ពី៖ Sabay