Social Network

ឪ​ខ្លា​កូន​ខ្លា! កូន Ronaldo នាំ U-9 Juventus ឈ្នះពាន​ និង​ក្លាយជា Top Scorer

Cristiano Ronaldo Jr ដែលជាកូនប្រុសច្បងរបស់ Cristiano Ronaldo កំពុងតែដើរតាមគន្លងរបស់ឪពុក ដោយអាចស៊ុតបញ្ចូលទីបានដល់ទៅ២៥គ្រាប់ ឲ្យក្រុមអាយុក្រោម ៩ឆ្នាំ Juventus (U-9)។

កាលពីសប្ដាហ៍មុន រូបគេបានជួយឲ្យក្រុមឈ្នះពានមួយ គឺពាន Torneo Internacional de Marítimo។ ចាប់តាំងពីផ្ទេរពីក្រុមយុវជន Real Madrid មក Juventus តាមឪពុកកាលពីខែកញ្ញា ឆ្នាំ២០១៨ កុមារាដែលមានអាយុ ៨ឆ្នាំរូបនេះ ធ្លាប់ជួយក្រុមលើកពាន១រួចមកហើយ កាលពីខែធ្នូកន្លងទៅ។

ពាន Torneo Internacional de Marítimoមានការប្រកួតតែ ៨ប្រកួតប៉ុណ្ណោះ ប៉ុន្តែ Cristiano Jr. បានស៊ុតបញ្ចូលទីសរុប ដល់ទៅ ២៥គ្រាប់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងប្រកួតបើកឆាក រូបគេបានស៊ុតបញ្ចូលទីដល់ទៅ ៧គ្រាប់ម្នាក់ឯង ត្រឹមតង់ទី១។ ហើយនៅវគ្គផ្ដាច់ព្រ័ត្រ Jr. បានជួយឲ្យក្រុម យកឈ្នះក្រុម U-9 Atletico Madrid ថែមទៀតផង។

ពានរង្វាន់ខាងលើលេងនៅទឺកដីកំណើតរបស់ Ronaldo តែម្ដង គឺនៅក្រុង Madeira ប្រទេសព័រទុយហ្គាល់។ ពាននេះ មានការចូលរួមពីក្រុមក្មេងៗជាច្រើន ដែលក្នុងនោះក៏មាន U-9 Atletico Madrid (ចាញ់ U-9 Juventus វគ្គផ្ដាច់ព្រ័ត្រ), Porto និង Benfica ជាដើម៕

ដកស្រង៉ពី៖ Sabay