Social Network

Newcastle ទិញ​កីឡាករ​អ៊ីតាលី​មួយ​រូប​ក្នុង​តម្លៃ​ក្បែរ ៧០លាន​ដុល្លារ​អាមេរិក

ក្លឹប Newcastle United បាននាំចូលខ្សែបម្រើអ៊ីតាលីកីឡាករ Sandro Tonali ពីក្លឹប AC Milan ក្នុងតម្លៃ ៥៥លានផោន ឬ ប្រហាក់ប្រហែលនឹង ៧០លានដុល្លារសហរដ្ឋអាមេរិក។

Read more: Newcastle ទិញ​កីឡាករ​អ៊ីតាលី​មួយ​រូប​ក្នុង​តម្លៃ​ក្បែរ ៧០លាន​ដុល្លារ​អាមេរិក

Steven Gerrard យល់ព្រមចុះកុងត្រា២ឆ្នាំ ដឹកនាំក្លឹប Al-Ettifaq នៅលីកកំពូល អារ៉ាប់ប៊ីសាអូឌីត

អតីតកីឡាករជម្រើសជាតិអង់គ្លេស និង ក្លឹប Liverpool កីឡាករ Steven Gerrard បានសម្រេចទៅដឹកនាំក្លឹបមួយ នៅលីកអារ៉ាប់ប៊ីសាអូឌីត។

Read more: Steven Gerrard យល់ព្រមចុះកុងត្រា២ឆ្នាំ ដឹកនាំក្លឹប Al-Ettifaq នៅលីកកំពូល...

Roma ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Greenwood

 

ក្លឹបអ៊ីតាលី Roma មានបំណងចង់ខ្ចីជើងខ្សែប្រយុទ្ធ Mason Greenwood ពីក្លឹប Manchester United។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។

Read more: Roma ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Greenwood

កាន់តំណែងជាគ្រូបង្វឹក Chelsea លោក Pochettino ថា តោខៀវជាក្រុមអស្ចារ្យបំផុតនៅអង់គ្លេស

លោក Mauricio Pochettino បាននិយាយថា Chelsea គឺជាក្រុមដែលអស្ចារ្យបំផុតនៅប្រទេសអង់គ្លេស ក្នុងកំឡុងពេល ១០ ទៅ ១៥ឆ្នាំចុងក្រោយនេះ។គ្រូបង្វឹកទើបតែងតាំងថ្មីរបស់ Chelsea លោក Mauricio Pochettino បាននិយាយសរសើរតោខៀវពេញៗមាត់របស់លោកថា ជាក្រុមដែលអស្ចារ្យបំផុតនៅប្រទេសអង់គ្លេស។

Read more: កាន់តំណែងជាគ្រូបង្វឹក Chelsea លោក Pochettino ថា...

Instagram របស់​កូន​ប្រុស Foden អាច​រក​ Follower ដល់​ទៅ ១ លាន​នាក់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី

គណនីបណ្ដាញសង្គម Instagram របស់កូនប្រុសរបស់កីឡាករ Phil Foden អាចរកបានអ្នកតាមដាន (Follower) ដល់ទៅ ១ លាននាក់ ក្នុងរយៈពេលត្រឹម ១៤ ម៉ោង។កូនប្រុសរបស់ខ្សែបម្រើ Manchester City កីឡាករ Phil Foden មានឈ្មោះថា Ronnie Foden។

Read more: Instagram របស់​កូន​ប្រុស Foden អាច​រក​ Follower ដល់​ទៅ ១...

Liverpool ចង់ទិញ​យក Mbappe ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ​បំផុត

ក្លឹបហង្សក្រហម Liverpool មានចេតនាក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតម្លៃកំណត់ត្រាថ្លៃបំផុត។ នេះបើតាមការអះអាងរបស់ភ្នាក់ងារ FIFA ម្នាក់ឈ្មោះ Marco Kirdemir។

Read more: Liverpool ចង់ទិញ​យក Mbappe ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ​បំផុត

អ្នក​គាំទ្រ Man Utd ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ក្លឹប​រក​ម្ចាស់​ថ្មី​ឱ្យ​បាន​ឆាប់

អ្នកគាំទ្រក្លឹប Manchester United នៅក្នុងថ្ងៃអង្គារនេះបានធ្វើបាតុកម្មនៅមុខកីឡដ្ឋាន Old Trafford ដោយទាមទារឱ្យម្ចាស់ក្លឹបបិសាចក្រហមគ្រួសារត្រកូល Glazer ពន្លឿននីតិវិធីក្នុងការលក់ក្លឹប ដើម្បីរកម្ចាស់ថ្មីឱ្យបានឆាប់។ក្លឹបបិសាចក្រហមបានដាក់ក្លឹបលក់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈគិតត្រឹមខែមេសានេះ មានបេក្ខភាពធំៗ២ ដែលចង់បានក្លឹបនេះ។

Read more: អ្នក​គាំទ្រ Man Utd ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ក្លឹប​រក​ម្ចាស់​ថ្មី​ឱ្យ​បាន​ឆាប់

កីឡាករ​ Chelsea ម្នាក់​ទៀត​សម្រេច​ចាក​ចេញ​ពី​ក្លឹប

ក្នុងថ្ងៃនេះ ក្លឹប AC Milan បានព្រមព្រៀងគ្នាជាមួយ Chelsea ក្នុងការផ្ទេរយកខ្សែបម្រើ Ruben Loftus-Cheek។

Read more: កីឡាករ​ Chelsea ម្នាក់​ទៀត​សម្រេច​ចាក​ចេញ​ពី​ក្លឹប

Bayern ដាក់​សំណើ​សុំ​ទិញ Kane

ក្នុងថ្ងៃនេះ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចដាក់សំណើសុំផ្ទេរយកខ្សែប្រយុទ្ធ Harry Kane ពីក្លឹប Tottenham Hotspur។ នេះបើតាមសេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានល្បីឈ្មោះ David Ornstein។

Read more: Bayern ដាក់​សំណើ​សុំ​ទិញ Kane

កំណែទម្រង់ដ៏ធំ បិសាចក្រហម ដាក់តម្លៃច្បាស់ៗ​ លក់​ចេញកីឡាករ​១៣​រូប​

ERIK TEN HAG ត្រូវបានគេរាយការណ៍ថា មានផែនការលក់ចេញនូវកីឡាករ 13 នាក់ដែលជាផ្នែកមួយនៃការកំណែទម្រង់ដ៏ធំរបស់ Manchester United ដែលមានតម្លៃសរុបដល់ទៅ ២៦០លានអឺរ៉ូ ។

Read more: កំណែទម្រង់ដ៏ធំ បិសាចក្រហម ដាក់តម្លៃច្បាស់ៗ​ លក់​ចេញកីឡាករ​១៣​រូប​

Man City ប្រជែង​ជាមួយ Arsenal ដណ្ដើម​យក Rice

ក្លឹប Manchester City បានចូលរួមប្រជែងជាមួយក្លឹប Arsenal ដើម្បីផ្ទេរយកខ្សែបម្រើ Declan Rice។ នេះបើតាមការចុះផ្សាយរបស់ Goal។

Read more: Man City ប្រជែង​ជាមួយ Arsenal ដណ្ដើម​យក Rice

Man Utd កំពុង​ទាក់ទង​យក​ Mount ពី​ Chelsea

ក្លឹប Manchester United កំពុងត្រៀមខ្លួនប្រកួតប្រជែងដេញថ្លៃទិញយក ខ្សែបម្រើ Mason Mout ពីក្លឹប Chelsea នៅក្នុងពេលនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizo Romano ។

Read more: Man Utd កំពុង​ទាក់ទង​យក​ Mount ពី​ Chelsea

Neymar គាំទ្រ​បេក្ខភាព​លោក Ancelotti ជា​គ្រូ​បង្វឹក​ថ្មី​ប្រេស៊ីល

ខែ្សប្រយុទ្ធ Neymar ប្រកាសគាំទ្របេក្ខភាពលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល។

Read more: Neymar គាំទ្រ​បេក្ខភាព​លោក Ancelotti ជា​គ្រូ​បង្វឹក​ថ្មី​ប្រេស៊ីល

Inter កំពុង​ចរចា​ទិញ​យក​ប្រធាន​ក្រុម Chelsea

ក្លឹប Inter Milan កំពុងចរចាទិញយកប្រធានក្រុម Chelsea ខ្សែការពារស្លាប Cesar Azpilicueta។

Read more: Inter កំពុង​ចរចា​ទិញ​យក​ប្រធាន​ក្រុម Chelsea

កីឡាករ​បាល់ទាត់​អាយុច្រើនទាំង​១០​រូប​ ដែលកំពុងមាន​តម្លៃ​ផ្ទេរខ្ពស់​បំផុត​

ខាងក្រោមនេះជាកីឡាករបាល់ទាត់វ័យ៣៦ឆ្នាំឡើងទៅទាំង១០រូប ដែលមានតម្លៃខ្លួនខ្ពស់បំផុតនៅក្នុងពេលនេះ បើយោងតាមស្ថិតិរបស់ Transfmarkt៖

១. Cristiano Ronaldo៖ កំពុងលេងឲ្យក្លឹប Al Nassr អាយុ ៣៨ឆ្នាំ មានតម្លៃខ្លួន ១៥លានអ៊ឺរ៉ូ។

២. Luka Modric៖ កំពុងលេងឲ្យក្លឹប Real Madrid អាយុ ៣៧ឆ្នាំ មានតម្លៃខ្លួន ១០លានអ៊ឺរ៉ូ។

៣. Manuel Neuer៖ កំពុងលេងឲ្យក្លឹប Bayern Munich អាយុ ៣៧ឆ្នាំ មានតម្លៃខ្លួន ៧លានអ៊ឺរ៉ូ។

៤. Sergio Ramos៖ កំពុងលេងឲ្យក្លឹប Paris Saint Germain អាយុ ៣៧ឆ្នាំ មានតម្លៃខ្លួន ៦លានអ៊ឺរ៉ូ។

៥. Luis Suarez៖ កំពុងលេងឲ្យក្លឹប Gremio អាយុ ៣៦ឆ្នាំ មានតម្លៃខ្លួន ៤លានអ៊ឺរ៉ូ។

៦. Keylor Navas៖ កំពុងលេងឲ្យក្លឹប Nottingham Forest អាយុ ៣៦ឆ្នាំ មានតម្លៃខ្លួន ៤លានអ៊ឺរ៉ូ។

៧. Olivier Giroud៖ កំពុងលេងឲ្យក្លឹប AC Milan អាយុ ៣៦ឆ្នាំ មានតម្លៃខ្លួន ៤លានអ៊ឺរ៉ូ។

៨. Edin Dzeko៖ កំពុងលេងឲ្យក្លឹប Inter Milan អាយុ ៣៧ឆ្នាំ មានតម្លៃខ្លួន ៤លានអ៊ឺរ៉ូ។

៩. David Silva៖ កំពុងលេងឲ្យក្លឹប Real Sociedad អាយុ ៣៧ឆ្នាំ មានតម្លៃខ្លួន ៤លានអ៊ឺរ៉ូ។

១០. Dries Mertens៖ កំពុងលេងឲ្យក្លឹប Galatasaray អាយុ ៣៦ឆ្នាំ មានតម្លៃខ្លួន ៣លានអ៊ឺរ៉ូ៕

កីឡាករ​ កីឡា​ការិនី​ ម្ចាស់​មេដាយ​ទូក​ប្រពៃណី​ខ្នាតអន្តរជាតិ​ទទួល​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​សម្ដេច​ ក្រឡាហោម​ ៧៨,៦០០,០០០​រៀល​

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រគល់ថវិកាលើកទឹកចិត្ត ៧៨,៦០០,០០០រៀល របស់សម្ដេច ក្រឡា ហោម ដល់ម្ចាស់មេដាយផ្នែកទូកប្រពៃណីខ្នាតអន្តរជាតិដែលបានឈ្នះនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កន្លងទៅនេះ។

Read more: កីឡាករ​ កីឡា​ការិនី​...

ក្រោយស្មើគ្នា ២-២ ជាមួយក្លឹបលីកកំពូលឥណ្ឌូនេសុី PSIS FC គ្រូបង្វឹកភ្នំពេញក្រោន យល់ឃើញបែបនេះ

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកួតស្មើគ្នា ២ ទល់ ២ ជាមួយក្លឹប PSIS FC របស់ឥណ្ឌូនេស៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីពេលថ្មីៗនេះ។

Read more: ក្រោយស្មើគ្នា ២-២ ជាមួយក្លឹបលីកកំពូលឥណ្ឌូនេសុី PSIS FC គ្រូបង្វឹកភ្នំពេញក្រោន...

Hazard ប្រាប់​ពី​មូលហេតុ​ដែល​មិន​ទាន់​ចូល​និវត្តន៍​ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ Real

ខ្សែប្រយុទ្ធ Eden Hazard បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះពីមូលហេតុ ដែលគេមិនទាន់សម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្រោយចែកផ្លូវជាមួយក្លឹប Real Madrid។

Read more: Hazard ប្រាប់​ពី​មូលហេតុ​ដែល​មិន​ទាន់​ចូល​និវត្តន៍​ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ Real

PSG ត្រៀម​តែង​តាំង​លោក Enrique ជា​អ្នក​ចាត់​ការ​ថ្មី

ក្លឹបយក្សបារាំង PSG កាន់តែខិតជិតក្នុងការតែងតាំងលោក Luis Enrique អតីតគ្រូបង្វឹកអេស្ប៉ាញ ជាអ្នកចាត់ការថ្មីរបស់ក្លឹប។

Read more: PSG ត្រៀម​តែង​តាំង​លោក Enrique ជា​អ្នក​ចាត់​ការ​ថ្មី