សត្វផ្សោតសមុទ្រទម្ងន់ប្រមាណ៨០គីឡូក្រាមបានងាប់ដោយមិនដឹងមូលហេតុ
- Details
- Category: ព័ត៌មានទេសចរណ៍
ទីស្នាក់ការសន្តិសុខកោះពោធិ៍ក្នុងខេត្តកែបសហការជាមួយប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះពោធិនិងអង្គការអភិរក្សសមុទ្រកម្ពុជាបានចុះទៅពិនិត្យសត្វផ្សោតងាប់មួយក្បាលបន្ទាប់ពីអ្នកនេសាទបានរាយការណ៍ប្រាប់ពួកគេ។
មន្ត្រីជំនាញបានចុះទៅពិនិត្យមើលផ្សោតដែលងាប់ហើយផ្សោតនោះមានទម្ងន់ប្រហែល៨០គីឡូក្រាមប្រវែង១,៩០ម៉ែត្រនិងទទឹង១ម៉ែត្រ។
គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់នោះទេប្រហែលមកពីអាយុចាស់។បន្ទាប់ពីធ្វើការពិនិត្យរួចក្រុមការងារបានកប់សត្វផ្សោតនោះក្នុងដី។
ដកស្រង់ពី៖ ខ្មែរថាមស៍