Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើទោះបីជារដូវប្រាំងក៏ស្មៅនៅមុខប្រាសាទអង្គរវត្តនៅតែមានពណ៌បៃតង

  • Print

រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។

ក្នុងនោះដែរ ចំពោះវាលស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក៏អាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅទាំងនោះផងដែរ។ សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕

ដកស្រង់ពី៖អាជ្ញាធរជាតិអប្សរា