Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅបាត់ដំបងយើងហ្នឹង! ផ្កាចម្រុះពណ៌ជិតជើងភ្នំសំពៅស្អាតៗណាស់ចាយតែ ២ ពាន់រៀល ថតរូបយកទៅណាអស់

  • Print

ក្នុងឱកាសឈប់សម្រាកនេះ ប្រសិនបើប្រិយមិត្តពុំទាន់មានគម្រោងទៅណា អាចសាកងាកមកចាប់អារម្មណ៍ទេសភាពបែបធម្មជាតិស្ថិតនៅក្នុងខេត្តបាត់ដំបងម្តងមើល៍ ដោយសារបច្ចុប្បន្ននេះគេកំពុងពេញនិយមទៅលេង នឹង ថតរូបស្អាតៗគួរឱ្យទាក់ទាញ ដោយចំណាយថ្លៃសំបុត្រត្រឹមតែ ២០០០ រៀលប៉ុណ្ណោះ ខណៈនៅទីនោះមានឈ្មោះថា «ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ»។

ស្ថិតនៅជាប់ជើងភ្នំសំពៅ នាឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុងរដូវនេះ គេសង្កេតឃើញមានផ្កាចម្រុះច្រើនពណ៌កំពុងរីកយ៉ាងរហង់ រង់ចាំអ្នកទេសចរទៅនែបនិត្យថតរូបជាមួយនៅឯចម្ការស្បៃរឿងជើងភ្នំសំពៅ។

នៅទីនោះ មានផ្កាជាច្រើនដើមកំពុងរីកស្គុះស្គាយ បូកផ្សំនឹងទេសភាពនៅក្បែរជើងភ្នំសំពៅ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យអាកាសធម្មជាតិ លាយជាមួយក្លិនផ្កា ដើម្បីបំភ្លេចទុក្ខសោកមួយចំនួននៃជីវិត។ ដែលកំពុងដុតអារម្មណ៍ភ្ញៀវទេសចរឱ្យចង់ទៅទស្សនាថតរូបកម្សាន្តអារម្មណ៍ និង លម្ភៃស្រូបយកខ្យល់ដូច្នេះហើយ បើសិនជាប្រិយមិត្តមានពេលវេលា កុំភ្លេចណាត់គ្រួសារ មិត្តភក្តិ និមនុស្សសំខាន់ទៅមើលផ្កាលម្ភៃអារម្មណ៍ជាមួយទេសភាពដ៏ស្រស់ត្រកាលនៅទីនោះផងណា៎៕

ដកស្រង់ចេញពី៖ប្រជាប្រិយ