Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន​អាកាសចរណ៍​Air​Asia​ ​នាំមក​ផ្លូវ​ថ្មី​សម្រាប់​អ្នក​ធ្វើដំណើរ​របស់​កម្ពុជា​

  • Print

ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្តើមដំណើរការយន្តហោះទី៧របស់ខ្លួននៅកម្ពុជាក្នុងថ្ងៃនេះ ដែលគេស្គាល់ថាជា ‘AirAsia Cambodia’ ជាមួយនឹងយន្តហោះដំបូងប្រភេទAirbus A320 ចំនួនពីរ ដោយរំពឹងថានឹងជួយសម្រួលដល់អ្នកដំណើរប្រមាណ ១,៣ លាននាក់ក្នុងឆ្នាំដំបូងនៃប្រតិបត្តិការទៅកាន់គោលដៅចំនួន៣ រួមមានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

នេះជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Malaysian AirAsia និងក្រុមហ៊ុនក្នុងស្រុក’Sivilai Asia’។ កាលពីម្សិលមិញក្រុមហ៊ុន AirAsia Cambodia បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវជើងហោះហើរក្នុងស្រុករបស់ខ្លួនក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយនឹងលោក Tony Fernandes នាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A និងលោក Vissoth Nam នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Cambodia។

ពិធីសម្ពោធត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រោមមានវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Justin Kevin Whyattឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក BoLingam នាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Aviation Limited និងលោក Paul Carroll ប្រធានផ្នែកគ្រប់គ្រងប្រាក់ចំណូល និងផែនការបណ្តាញនៅក្រុមហ៊ុន AirAsia ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Fernandes បានប្រាប់កាសែតខ្មែរថាមស៍ថា ក្រុមហ៊ុន AirAsia គឺជាអ្នកជំនាញក្នុងការស្វែងរកផ្លូវហោះហើរថ្មី ដូច្នេះហើយនៅក្នុងផែនការប្រាំឆ្នាំខាងមុខ យើងនឹងធ្វើអោយផ្ទៃមេឃមានពណ៌ក្រហមដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាមផងដែរ។

ឆ្លើយតបទៅនឹងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច លោកបាននិយាយថា ជំងឺរាតត្បាត និងសង្រ្គាមគឺជាបញ្ហាចម្បងតែមួយគត់ដែលយើងព្រួយបារម្ភ ហើយកត្តាដូចជាតម្លៃប្រេង និងភាពមិនប្រាកដប្រជានៃរូបិយប័ណ្ណនឹងមិនមានឥទ្ធិពលខ្លាំងលើយើងនោះទេ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Capital A បាននិយាយថា “Covid-19 បានបង្ហាញឱ្យយើងឃើញថា មនុស្សគ្រប់រូបនៅក្នុងពិភពលោកនេះចូលចិត្តធ្វើដំណើរ និងសិក្សាពី American Express, VISA, និង Mastercard បានបង្ហាញថាការធ្វើដំណើរគឺជាអ្វីដែលសំខាន់បន្ទាប់មកគឺអាហារ និងសំលៀកបំពាក់”។

លោកបានសង្កត់ធ្ងន់ថា ប្រជាជនមានទំនោរសន្សំប្រាក់សម្រាប់ការធ្វើដំណើរជាអាទិភាពរបស់ពួកគេ ខណៈដែលថវិការនៅសល់នឹងត្រូវចំណាយទៅលើភោជនីយដ្ឋាន និងហាងលក់សំលៀកបំពាក់ ហើយនោះមានន័យថា ភាពបត់បែនបានត្រលប់មកឧស្សាហកម្មអាកាសចរណ៍វិញ បើទោះបីជាតម្លៃកើនឡើងតាមតម្រូវការនៅតែខ្លាំង ដែលអនុញ្ញាតឱ្យយើងអាចយកឈ្នះលើស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដោយលើកលែងតែសង្គ្រាមប៉ុណ្ណោះ។

ក្រុមហ៊ុនអាកាសចរណ៍នេះមានគោលដៅចំនួន២២ នៅក្នុងប្រទេសចិន និងមាន១៨ ផ្លូវទៅកាន់ប្រទេសឥណ្ឌា ដែលអនុញ្ញាតឱ្យយើងជំរុញចរាចរណ៍មកកាន់ប្រទេសកម្ពុជាដោយរំពឹងថានឹងអាចជួយសម្រួលដល់អ្នកដំណើររហូតដល់ ១,៣ លាននាក់ក្នុងឆ្នាំដំបូង និងដំណើរការនៅតាមគោលដៅសក្តានុពលចំនួន៣ដូចជាទីក្រុងភ្នំពេញ ខេត្តសៀមរាបនិងខេត្តព្រះសីហនុ។

លោក Vissothបានលើកឡើងថា “ការតភ្ជាប់ផ្លូវអាកាសក៏បានរួមចំណែកដល់កំណើនស្ថិរភាពនៃឧស្សាហកម្មទេសចរណ៍នៅតំបន់អាស៊ានក្នុងអត្រាជាមធ្យមប្រចាំឆ្នាំស្ទើរតែ១០ ភាគរយនៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ នៅពេលដែលក្រុមហ៊ុន AirAsia Cambodia ចូលរួមជាមួយគម្រោងនេះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកបន្ថែមទៀតលើកំណើននេះ ខណៈដែលបញ្ចេញសក្តានុពលបទពិសោធន៍ និងឱកាសថ្មីៗសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ក្នុងតម្លៃ និងសេវាកម្មល្អបំផុតរបស់ពិភពលោក។

ក្រុមហ៊ុន AirAsia បម្រើផ្លូវហោះហើរសរុបចំនួន៦មកកាន់ប្រទេសកម្ពុជា ពីទីក្រុងគូឡាឡាំពួ និងទីក្រុងបាងកក ដោយដឹកភ្ញៀវចំនួន ១,៣ លាននាក់ចូលមកកម្ពុជា។ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍នឹងប្រកាសទិសដៅអន្តរជាតិរបស់ខ្លួននៅក្នុងត្រីមាសបន្ទាប់ពីការវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើតម្រូវការ និងសក្ដានុពលទីផ្សារ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្រុមហ៊ុននឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២ខែឧសភា បន្ទាប់ពីទទួលបានវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាស (AOC) របស់ខ្លួនមួយថ្ងៃមុន។ ជាមួយនឹងយន្តហោះដំបូងប្រភេទAirbus A320 ចំនួនពីរ ក្រុមហ៊ុននឹងដំណើរការពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្រុងព្រះសីហនុ ទីក្រុងគូឡាឡាំពួ និងទីក្រុងបាងកក។

ការចាប់ផ្តើមនៃជើងហោះហើរថ្មីតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន AirAsia Group ខណៈដែលខ្លួនទើបតែបានប្រកាសពីយុទ្ធសាស្ត្រ ‘ONE Airline’ របស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន AirAsia Cambodia មានសក្តានុពលក្នុងការធ្វើអោយដំណើរតាមផ្លូវអាកាសចំណាយទាបនៅទូទាំងប្រទេស និងលើសពីនេះ ដោយប្រើប្រាស់កម្លាំងស្នូលរបស់ក្រុមហ៊ុន ដើម្បីជំរុញអតិថិជន និងប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងសម្រាប់កំណើនប្រកបដោយចីរភាព និងប្រាក់ចំណេញ។

និយាយទៅកាន់កាសែតខ្មែរថាមស៍ លោក Craig Dodge នាយកផ្នែកលក់ និងទីផ្សារនៃ Phare Circus បានលើកឡើងថា “AirAsia Cambodia គឺជាសមាជិកថ្មីដែលអាកាសយានដ្ឋានកម្ពុជាប្រាថ្នាចង់បាន ដោយសារក្រុមហ៊ុននេះគឺជាម៉ាកយីហោល្បីនៅក្នុងតំបន់ ដែលធ្វើឲ្យអ្នកដំណើរមានភាពងាយស្រួលក្នុងការកក់សំបុត្រយន្តហោះទាំងនោះ”។ វាមានភាពអស្ចារ្យតាមរយៈបណ្តាញក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលធ្វើឱ្យជើងហោះហើរកាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរ។

ដកស្រង់ពី៖ ខ្មែរថាមស៍