បណ្តាញសង្គម

កម្លាំងប្រឆាំងភេវរកម្មប៉ាគីស្ថាន សម្លាប់ភេវរករ ៦ នាក់នៅខេត្ត Balochistan

មន្ត្រីសន្តិសុខនៅក្នុងខេត្ត Balochistan ភាគនិរតីរបស់ប្រទេសប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃចុងសប្តាហ៍ថា បុគ្គលិកនៃនាយកដ្ឋានប្រឆាំងភេវរកម្មបានសម្លាប់ភេវរករ ៦ នាក់ នៅក្នុងប្រតិបត្តិការមួយនៅ Quetta ដែលជាទីរួមខេត្ត។

អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងភេវរកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មានប៉ូលិស ៤ នាក់ បានរងរបួសនៅក្នុងប្រតិបត្តិការនេះ។ ស្ត្រីម្នាក់ គឺស្ថិតក្នុងចំណោមភេវរករ ដែលបានពាក់អាវកាក់ធ្វើអត្ត-ឃាត ហើយបានលាក់ខ្លួននៅក្នុងបរិវេណមួយនៅភាគខាងកើតនៃតំបន់ប្រជុំជនស្ពានអាកាស នាតំបន់ជាយក្រុង។

ភេវរករម្នាក់ បានបំផ្ទុះខ្លួនឯង នៅពេលប្រតិបត្តិការត្រូវបានចាប់ផ្តើម ដោយទទួលបានការណ៍សម្ងាត់ថា ក្រុមភេវរជនមួយក្រុម កំពុងលាក់ខ្លួននៅក្នុងបរិវេណនោះ។ កម្លាំងសន្តិសុខ បានរកឃើញអាវុធ និងគ្រឿងផ្ទុះចេញពីបរិវេណនោះ។

អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងភេវរកម្ម មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា តើក្រុមមួយណាត្រូវបានគេកំណត់គោលដៅក្នុងប្រតិបត្តិការព្រឹកព្រលឹមនោះទេ។ គ្មានក្រុមណាមួយចេញសេចក្តីថ្លែងការណ៍ ដើម្បីអះអាងពីការប៉ុនប៉ងនេះទេ។

កាលពីអតីតកាលកងកម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ក្រុមតាលីបង់ប៉ាគីស្ថាន ក្រុមនិកាយ និងក្រុមបះបោរ Baloch នៅខេត្ត Balochistan ដែលរងការស្តីបន្ទោសចំពោះការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។