បណ្តាញសង្គម

និស្សិតបញ្ចប់ការសិក្សាចូលបម្រើថ្មីៗ ចូលបម្រើកងទ័ពអាហ្គានីស្ថាន

ប្រភពពីកងទ័ព បានប្រាប់កាសែតស៊ិនហួរថា ចំនួនសរុបនៃនាយទាហានអាហ្គានីស្ថាន ដែលទើបបញ្ចប់ការសិក្សាថ្មីៗពីមជ្ឍមណ្ឌលហ្វឹកហាត់យោធា Kabul មានចំនួន ២៣៦នាក់ បានចូលរួមជាមួយកងទ័ពជាតិរបស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ។

និស្សិតបញ្ចប់ការសិក្សាទាំងនោះ ដែលនឹងត្រូវបញ្ជូនទៅទីជនបទបានទទួលការបណ្តុះបណ្តាលរយៈពេល ១២ ខែនៅ មជ្ឍមណ្ឌលហ្វឹកហាត់យោធា Kabul នៅភាគខាងកើតទីក្រុងកាប៊ុល។ ការបញ្ចប់ការសិក្សា នឹងជួយពង្រឹងសមត្ថភាពកងទ័ពអាហ្គានីស្ថានជួយឱ្យកងកម្លាំងសន្តិសុខ មានសកម្មភាពធ្វើវិទ្ធង្សនា និងផ្តល់សន្តិសុខនៅទូទាំងប្រទេស។

ការបញ្ចប់ការសិក្សាចុងក្រោយ បានកើតឡើងនៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់ បានបង្កើនការវាយប្រហារ និងព្យាយាមវាយដណ្តើមកាន់កាប់ទីរួមខេត្តអាហ្គានីស្ថានចំនួន ៣ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។

កងកំលាំងការពារជាតិ និងសន្តិសុខជាតិអាហ្គានីស្ថាន នៅតែស្ថិតក្នុងការគ្រប់គ្រងភាគច្រើន នៃមជ្ឈមណ្ឌលមានប្រជាជនរស់នៅកកកុញរបស់ប្រទេស និងទីរួមខេត្តទាំង ៣៤ ខណៈដែលក្រុមឧទ្ទាមតាលីបង់គ្រប់គ្រងផ្នែកធំៗ នៃតំបន់ជនបទ។