បណ្តាញសង្គម

កំណើន GDP ពីខែមេសា ដល់ខែមិថុនារបស់ជប៉ុនបានថយចុះមកនៅត្រឹម ១,៣ ភាគរយ

រដ្ឋាភិបាលជប៉ុន បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ត្រូវបានកែលម្អឡើងវិញពីអត្រាប្រចាំឆ្នាំ ១,៨ ភាគរយនៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនាទៅ ១,៣ ភាគរយក្នុងរយៈពេលនេះ។

យោងតាមការិយាល័យខុទ្ទកាល័យ ការវាយតំលៃរបស់ខ្លួន នៅតែមានដដែលថា សេដ្ឋកិច្ចកំពុងងើបឡើងវិញក្នុងល្បឿនមធ្យម។ ការិយាល័យ បាននិយាយថា កំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដស្មើនឹងការកើនឡើង ០,៣ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន។

រដ្ឋាភិបាល បាននិយាយថា ការវិនិយោគសាធារណៈ ត្រូវបានធ្វើឱ្យប្រសើរឡើងពី ១,០ ភាគរយដល់ ១,៨ ភាគរយ។

ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បាននិយាយថា មិនត្រូវបានកែតម្រូវសម្រាប់បញ្ហាអតិផរណា ផលិតផលក្នុងស្រុកសរុបធម្មតា បានកើនឡើង ១,១ ភាគរយប្រចាំឆ្នាំ និងធ្លាក់ចុះពីកំណើន ១,៧ ភាគរយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។