បណ្តាញសង្គម

អូស្ត្រាលីណែនាំពលរដ្ឋឲ្យប្រយ័ត្នពេលទៅអ៊ីរ៉ង់ ព្រោះជនជាតិខ្លួន៣នាក់ហើយត្រូវចាប់ឃុំ នៅទីនោះដោយមិនបញ្ជាក់មូលហេតុ...

(តេហេរ៉ង់)៖ ពលរដ្ឋអូស្ត្រាលី បីនាក់ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពុំទាន់មាន ការបញ្ជាក់ពីមូលហេតុ ឱ្យបានច្បាស់នៅឡើយទេ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអូស្ត្រាលី ABC នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។ សារព័ត៌មាន ABC បានឱ្យដឹងទៀតថា ពលរដ្ឋអូស្រ្ដាលី ទាំងបីនាក់ខាងលើ មានពីរនាក់ជាស្ត្រី និងបុរសម្នាក់ ដោយស្ត្រីម្នាក់ត្រូវបាន ឃុំខ្លួនអស់រយៈពេល ជិតមួយឆ្នាំមកហើយ ខណៈស្ត្រីម្នាក់ និងបុរសជាគូស្នេហ៍នឹងគ្នា ត្រូវបានអាជ្ញាធរ ចាប់ខ្លួនកាលពីប៉ុន្មានខែមុននេះ។

ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលអូស្រ្ដាលី បានចេញសេចក្ដីណែនាំ ឱ្យពលរដ្ឋរបស់ខ្លួន មានការប្រុងប្រយ័ត្ន និងពិចារណា ឱ្យបានច្បាស់មុនពេលធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីរ៉ង់ ពីព្រោះជនបរទេស ក្នុងនោះរួមទាំងអូស្ត្រាលី អាចនឹងប្រឈមមុខ នឹងហានិភ័យខ្ពស់នឹងការចាប់ និងឃុំខ្លួនពីសំណាក់អាជ្ញាធរអ៊ីរ៉ង់៕

ដកស្រង់ពី៖ Fresh News