បណ្តាញសង្គម

គ្រាប់បែកបង្កប់ក្នុងម៉ូតូ បង្ករបួសជនស៊ីវិល ៧ នាក់ នៅខេត្ត Kandahar របស់អាហ្គានីស្ថាន

អ្នកនាំពាក្យប៉ូលីសខេត្ត បាននិយាយថា យ៉ាងហោចណាស់មានជនស៊ីវិលអាហ្គានីស្ថាន ៧ នាក់ បានរងរបួសដោយសារគ្រាប់បែកបង្កប់ក្នុងម៉ូតូ បានផ្ទុះឡើងនៅក្នុងស្រុក Spin Boldak នៃខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃពុធ។

ក្រុមសកម្មប្រយុទ្ធ បានដាក់គ្រឿងផ្ទុះមួយនៅក្នុងម៉ូតូ ហើយបានបំផ្ទុះវានៅមុខសណ្ឋាគារមួយកន្លែង នៅតំបន់ផ្សារនៃស្រុក Spin Boldak នៅម៉ោង ១ និង ១១ នាទីយប់ ម៉ោងក្នុងស្រុក និងបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់ ៧ នាក់រងរបួស។

ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម មន្រ្តីអ្នកនាំពាក្យនោះ បាននិយាយថា ការស៊ើបអង្កេតមួយ ត្រូវបានផ្តួចផ្តើមឡើងទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។