បណ្តាញសង្គម

ក្រុមបាតុកររាប់ពាន់នាក់ បានដើរក្បួនក្នុងទីក្រុង Brussels លើបញ្ហាកតិកាសញ្ញាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ

ក្រុមអ្នកតវ៉ារាប់ពាន់ បានប៉ះទង្គិចជាមួយនឹងក្រុមប៉ូលីស អំឡុងពេលដើរក្បួនប្រឆាំងនឹងកតិកាសញ្ញាអន្តោប្រវេសន៍របស់ UN នាទីក្រុង Brussels កាលពីថ្ងៃអាទិត្យ ខណះការតវ៉ាប្រឆាំងបែបស្ងប់ស្ងាត់លំអៀងទៅរកកតិកាសញ្ញា បានអូសទាញអ្នកចូលរួមជាង១ពាន់នាក់ នៅថ្ងៃដូចគ្នា។

ការដើរក្បួនប្រឆាំងនឹងកិច្ចព្រមព្រៀងពិភពលោក សម្រាប់បញ្ហាអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ ត្រូវបានចុះហត្ថលេខាក្នុងទីក្រុង Marrakech កាលពីសប្តាហ៏មុន ត្រូវបានរារាំងដោយគណបក្សស្តាំនិយម Flemish ចំពេលការភ័យខ្លាចដែលថា កតិកាសញ្ញានេះ អាចនាំឲ្យការកើនឡើងនូវចំនួនអន្តោប្រវេសន៍។

ប៉ូលីស ត្រូវបានបង្ខំឲ្យបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹក ដោយសារការប៉ះទង្គិចគ្នា បានកើតឡើងជិតការិយាល័យវិទ្យាស្ថានសហគមន៍អឺរ៉ុប។ មានសេចក្តីរាយការណ៏មកថា អ្នកតវ៉ាសរុបប្រហែល ៥.៥០០នាក់ បានចូលរួមក្នុងការដើរក្បួនទាំងពីរ។

ការិយាល័យព្រះរាជអជ្ញារនាទីក្រុង Brussels ក៏ត្រូវបានអះអាងផងដែរថា បានចាប់ខ្លួនប្រជាជន១០០នាក់ ដែលរួមមានការចាប់ខ្លួនតាមដីការតុលាការនូវមនុស្ស៦នាក់ ដែលពាក់ព័ន្ធនឹងការធ្វើឲ្យខូចខាត ការិយាល័យសហគមន៍អឺរ៉ុប សកម្មភាពបះបោរប្រដាប់អាវុធ និងបទល្មើសគ្រឿងញៀន។

ការតវ៉ាដែលប្រឆាំង ត្រូវបានរៀបចំឡើងដោយក្រុមនិយមឆ្វេង ហើយកម្មវិធីសប្បុរសធម៌ ក្នុងមជ្ឍមណ្ឌលទីក្រុង ត្រូវបានរៀបចំយ៉ាងរលូន។

សមាជិតដ៏ច្រើនបំផុតពីគណបក្សចម្រុះ ដែលកាន់អំណាចក្នុងប្រទេសប៊ែលហ្សិក គឺគណបក្សនិយមស្តាំ N-VA បានចាកចេញពីរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យមុន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចរបស់នាយករដ្ឋមន្រ្តី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នានោះ។

កាលពីខែកក្កដា មានសមាជិក UN ចំនួន១៩៦ប្រទេស បានយល់ស្របគ្នាលើកិច្ចព្រមព្រៀងពិភពលោកសម្រាប់អន្តោប្រវេសន៍ដោយសុវត្តិភាព តាមលំដាប់លំដោយ និងជាទៀងទាត់។