បណ្តាញសង្គម

ការរាប់សន្លឹកឆ្នោត បានចាប់ផ្តើមសម្រាប់ការបោះឆ្នោតជាតិ នាប្រទេសបឹងក្លាដេស ហើយតាមសេចក្តីរាយការណ៏ មានអ្នកស្លាប់២នាក់ពីអំពើហឹង្សា

ការរាប់សន្លឹកឆ្នោតនៅទូទាំងប្រទេស បានបើកកាលពីព្រឹកថ្ងៃអាទិត្យ សម្រាប់ការបោះឆ្នោតទូទៅនាប្រទេសបឹងក្លាដេស ដើម្បីធ្វើការជ្រើសរើសតំណាងសភារាប់រយនាក់ ចំពេលរបាយការណ៏ពីអំពើហឹង្សាចលាចល។

យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ ត្រូវបានគេរាយការណ៏ថា ត្រូវបានគេសម្លាប់ ក្នុងអំពើហឹង្សាដែលពាក់ព័ន្ធនឹងការបោះឆ្នោត កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងស្រុក២ នាប៉ែកទក្សិណប្រទេស។ មន្រ្តីប៉ូលីស ជាបន្ទាន់មិនអាចអះអាងពីតួលេខអ្នកស្លាប់ ដែលត្រូវបានរាយការណ៏ពីស្រុកទាំងពីរនោះទេ។

ឧបទ្ទវហេតុនៃហឹង្សាចលាចល ក៏ត្រូវបានរាយការណ៏ពីផ្នែកខ្លះនៃប្រទេសផងដែរ ទីដែលមានបេក្ខជនប្រមាណ ១.៨៦១នាក់ បានឈរឈ្មោះ សម្រាប់មណ្ឌលបោះឆ្នោតសភាចំនួន ២៩៩ ក្នុងចំណោម៣០០មណ្ឌលដោយផ្ទាល់។ ការបោះឆ្នោតនាមណ្ឌលមួយ ត្រូវបានផ្អាកដោយសារតែការស្លាប់ នៃបេក្ខជនមួយរូប។

មានអ្នកបោះឆ្នោតច្រើនជាង ១០៤លាននាក់ បានចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេស។ ការបោះឆ្នោត បានចាប់ផ្តើមៅម៉ោង៨ព្រឹក ម៉ោងក្នុងស្រុកនាថ្ងៃអាទិត្យ នៅប្រមាណ៤ម៉ឺនស្ថានីយបោះឆ្នោត នៅទូទាំងប្រទេស ហើយនឹងបន្តដោយគ្មានសម្រាក រហូតដល់ម៉ោង៤ល្ងាច។

ការរាប់សន្លឹកឆ្នោត នឹងត្រូវធ្វើឡើងនៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីការបោះឆ្នោត ត្រូវបានបញ្ចប់។ បុគ្គលិកសន្តិសុខជិត១លាននាក់ រួមទាំងកងទ័ព ប៉ូលីស និងឆ្មាំយាមព្រំដែនបឹងក្លាដេស ត្រូវបានគេដាក់ពង្រាយ ដើម្បីធានានូវសុវត្តិភាពក្នុងការបោះឆ្នោត។

ដើម្បីសម្របសម្រួលដំណើរការរាប់សន្លឹកឆ្នោត ការឈប់សម្រាកជាសាធារណះមួយ ត្រូវបានប្រកាសពេញប្រទេស។

សភាបឹងក្លាដេស រួមមានសមាជិកសរុបចំនួន ៣៥០នាក់ ដែលក្នុងនោះ៥០អសនះ ត្រូវបានត្រៀមសម្រាប់ស្រ្តី ដែលត្រូវបានគេបោះឆ្នោតដោយសមាជិកជ្រើសតាំងដោយផ្ទាល់ចំនួន៣០០នាក់ លើមូលដ្ឋានទម្រង់ការនៃតំណាងបំណែកក្នុងសភា តាមរយះការបោះឆ្នោតផ្ទេរតែឯង។

ក្នុងប្រទេសបឹងក្លាដេស គណបក្សតែ១ ក៏អាចបង្កើតរដ្ឋាភិបាលបាន ប្រសិនបើខ្លួន អាចទទួលបាននូវអសនះ១៥១ ជាសរុប។