បណ្តាញសង្គម

Galaxy​S10&S10+​អាច​នឹង​ចេញ​ជម្រើស​ពណ៌​ក្រហម​ថ្មី​មួយ​ទៀត​ នៅ​ក្នុង​ខែ​នេះ​

ប្រហែលជាងមួយសប្តាហ៍មុន មានដំណឹងលេចធ្លាយមួយបានបង្ហើបអោយដឹងថា ស្មាតហ្វូនលំដាប់កំពូល Galaxy S10 Series ជំនាន់ថ្មី និងចុងក្រោយគេ របស់ក្រុមហ៊ុន Samsung គឺអាចនឹងទទួលបានជម្រើសពណ៌ថ្មី

បន្ថែមមួយពណ៌ទៀត ពីលើពណ៌ដែលមានស្រាប់។ ចំពោះពណ៌ថ្មី ដែលគេលើកឡើងមកនោះ អាចជាពណ៌ក្រហម ដែលខាង Samsung នឹងបញ្ចេញមក សម្រាប់អ្នកដែលចូលចិត្ត និងស្រលាញ់ពណ៌លេច បែបឆើត ហ្នឹងឯង។

មកដល់ថ្ងៃដើម សប្ដាហ៍នេះ យើងស្រាប់តែទទួលបាន ដំណឹងថ្មីមួយទៀត ដោយលើកឡើងថា Samsung នឹងបញ្ចេញជម្រើសពណ៌ Cardinal Red ឬពណ៌ក្រហម សម្រាប់ Galaxy S10 ក្នុងខែនេះហើយ តែមិនបានបញ្ជាក់ពីពេលវេលា អោយបាន ជាក់លាក់ នៅឡើយទេ។ មិនតែប៉ុណ្ណោះ សម្រាប់ម៉ូឌែលបងធំ Galaxy S10+ វិញ ក៏អាចនឹងទទួលបាន ការក្រាលពណ៌ថ្មី Cardinal Red ដូចទៅនឹងអាអូនតូចដែរ និងចេញមកតំណាលគ្នា ទៀតផង (នេះបើយោងតាម របាការណ៍ដែលបន្ថែមមក)។ ចំពោះ Galaxy S10e វិញ ហាក់ដូចជាមិនមានប្រភពណាមួយ បាននិយាយប៉ះទេ ដែលមានន័យថា វាអាចមិនមានចេញ ពណ៌ក្រហម ដូចបងៗវាទេ ទោះជាស្ថិតក្នុង S10 Series ក៏ដោយ។

យ៉ាងណា ទៅលើពណ៌ Cardinal Red ឬពណ៌ក្រហមថ្មី សម្រាប់ Galaxy S10 & S10+ នេះ ត្រូវបានគេបញ្ជាក់ថា វានឹងបង្ហាញខ្លួន នៅក្នុងប្រទេសស្វីស មុនគេ។ យើងនឹងរង់ចាំមើលបន្តទៀត តើពណ៌ថ្មីដែលខាង Samsung ត្រៀមបញ្ចេញមកនេះ អាចនឹងមានការទាក់ចិត្ត ពីអ្នកប្រើប្រាស់ បានប៉ុណ្ណា? ចុះប្រិយមិត្តជាហ្វេនវិញ ស្រលាញ់ពណ៌ក្រហមនេះ ដែរឬទេ?

នេះជាវីដេអូ Review ពី Galaxy S10 & S10+:



ដកស្រង់ចេញពីCamborReport