Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​ភាគ​រយ​ច្រើន ដែល Galaxy Note 10 អាច​នឹង​ទទួល​បាន​បច្ចេក​វិទ្យា​សាក​ថ្មកាន់​តែ​លឿន​ជាង​មុន!

  • បោះពុម្ព

ដោយផ្អែកលើពាក្យចចាមអារ៉ាម ទាក់ទង់នឹងស្មាតហ្វូន Galaxy Note 10 គឺបានបង្ហាញថា Samsung កំពុងព្យាយាមយក បច្ចេកវិទ្យាទំនើបថ្មីៗ មកបំពាក់លើត្រកូល Note ស៊េរីឆ្នាំ 2019 នេះតែម្ដង។ ស្មាតហ្វូនម៉ូឌែល

Galaxy Note 10 គឺត្រូវបានរំពឹងទុកថា នឹងមានអេក្រង់ប្រជ្រុយ ឬក៏បែប Infinity-O នៅចំពាក់កណ្ដាល ខុសពីស្មាតហ្វូនម៉ូឌែល Galaxy S10 ប៉ុន្ដែសេនស័រកាមេរ៉ា នឹងត្រូវបានធ្វើឲ្យ មានទំហំតូចជាងមុន។ រហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន របាយការណ៍ថ្មីថា បច្ចេកវិទ្យាសាកថ្មលឿន ដល់ទៅកម្រិត 45W ក៏នឹងអាចត្រូវបាន ភ្ជាប់មកជាមួយ ថែមទៀតផង។

នាពេលបច្ចុប្បន្ននេះ Samsung ក៏បានផ្ដល់ជូននូវ មុខងារពិសេស សាកថ្មល្បឿនលឿន “Adaptive Fast Charging” រួចមកហើយ ប៉ុន្ដែលឿនសាកថ្មនោះ ហាក់បីដូចជា នៅមិនទាន់អាច ប្រៀបធ្រៀបជាមួយ ក្រុមហ៊ុនប្រកួតប្រជែង បានតែឡើយទេ។ ចំណែកឯពត៌មាន លេចធ្លាយលើកនេះ គឺត្រូវបានផ្សព្វផ្សាយដោយ គណនីលើកម្មវិធី បណ្ដាញសង្គម Twitter មួយមានឈ្មោះថា Ice Universe ដែលជាអ្នកជំនាញ ផ្នែកខាងលេចធ្លាយ បានបង្ហោះរូបភាពមួយសន្លឹក របស់លោក da Vinci ហើយក៏ជាឈ្មោះកូដរបស់ Galaxy Note 10 ហើយដាក់ចំណងជើងថា “101101” ផងដែរ។ លេខទាំងអស់នេះ គឺជាប្រភេទ Binary Number ដែលបម្លែងជាលេខ 45 ហេតុដូច្ចេះហើយ គាត់ចង់បង្ហើបឲ្យដឹងថា ស្មាតហ្វូនម៉ូឌែល Galaxy Note 10 អាចនឹងទំនងជា ភ្ជាប់មកជាមួយ  បច្ចេកវិទ្យាសាកថ្មលឿន 45W តែម្ដង។ បច្ចេកវិទ្យាសាកថ្មលឿន “Adaptive Fast Charging” ប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺមានកម្រិតខ្ពស់ត្រឹម 18W តែប៉ុណ្ណោះ ដោយប្រៀបធៀបទៅនឹង ពាក្យចចាមអារ៉ាម ដែលថាអាចឡើងដល់ 45W ហើយអាចមានន័យថា ទទួលបានកម្រិតសាកថ្ម លើសពីទ្វេដងឯណោះ។

សរុបមក បច្ចេកវិទ្យាសាកថ្មលឿន ជំនាន់ចុងក្រោយរបស់ Samsung អាចនឹងប្រកួតប្រជែងជាមួយ ក្រុមហ៊ុនដទៃទៀតជាច្រើន តែមានក្រុមហ៊ុនខ្លះ គេក៏មានបច្ចេកវិទ្យាសាកថ្ម កាន់តែលឿនជាងនេះទៅទៀត ដូចជា OPPO (SuperVOOC 50-watt) និងបច្ចេកវិទ្យាសាកថ្មកម្រិត 100W ដែលក្រុមហ៊ុន Xiaomi កំពុងធ្វើការពិសោធន៍ នាពេលថ្មីៗនេះតែប៉ុណ្ណោះ។

ដកស្រង់ចេញពីCamborReport