បណ្តាញសង្គម

សារាចរណែនាំ ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក័្ខន្ធ និងដង្ហៃព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរណែនាំ ស្តីពីការចូលរួមគោរព ព្រះវិញ្ញាណក័្ខន្ធ និងដង្ហៃព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ។

គួរបញ្ជាក់ដែលថា ព្រះរាជពិធីបុណ្យដង្ហែ ព្រះកោដ្ឋព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ១១ និង១២ ខែកក្តដានេះ។

ដើម្បីចូលរួមសំដែង ការគោរពព្រះវិញ្ញាណក័្ខន្ទ និងដង្ហែ ព្រះកោដ្ឋព្រះបរមអដ្ឋិ មន្ត្រីរាជការ បុគ្គលិក និយោជិត កម្មករ ត្រូវបានឲ្យឈប់សម្រាករយៈពេល ០១ថ្ងៃ គឺថ្ងៃសុក្រ ទី១១ ខែកក្កដានេះ។