បណ្តាញសង្គម

ប៉ាតង់​ថ្មី​បង្ហាញ​ថាHuaweiក៏​កំពុង​សំងំ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់​ដែរ

ប៉ុន្មានសប្ដាហ៍មុននេះ យើងបានដឹងរួចមកហើយថា OPPO បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានរកឃើញបច្ចេកវិទ្យា លាក់កាមេរ៉ាមុខ នៅពីក្រោមអេក្រង់ ហើយក៏បានប្រកាសជាផ្លូវការ ក្នុងព្រឹត្តិការណ៍ MWC Shanghai ទៀតផង ដែលក្រុមហ៊ុនចិនមួយនេះ

ថានឹងបំពាក់លើស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណឹងទេ ក៏មានក្រុមហ៊ុន មួយចំនួនទៀតដូចជា vivo និង Xiaomi ក៏បានកំពុងអភិវឌ្ឍន៍ បច្ចេកវិទ្យាថ្មីមួយនេះ ដើម្បីយកមកបំពាក់លើស្មាតហ្វូន ស៊េរីចុងក្រោយ របស់ខ្លួនដែរ។

ជាក់ស្ដែងថ្មីៗនេះ ទីស្នាក់ការប៉ាតង់របស់ Huawei ប្រចាំប្រទេសអាល្លឺម៉ង់ បានដាក់បង្ហាញនូវប៉ាតង់ថ្មីមួយរបស់ ស្មាតហ្វូន Huawei ជំនាន់ថ្មី ដែលបានរចនាឡើង ពីប្រទេសចិន ដែលបានអោយយើងឃើញ អំពីចំណុចខ្លះៗ នៃបច្ចេកវិទ្យាបង្កប់ កាមេរ៉ាពីក្រោមអេក្រង់ ហើយចំពោះការ រចនាប៉ាតង់ថ្មីមួយនេះ ក៏អាចនឹងមក ជាមួយស្មាតហ្វូនជំនាន់ ចុងក្រោយរបស់ Huawei ទៀតផង។ ពិតមែនហើយបើយើង ងាកទៅមើលរូបភាព ជាច្រើនសន្លឹក បង្ហាញពីប៉ាតង់ថ្មីនេះ អាចអោយយើងសង្កេត ឃើញថា ក្រុមហ៊ុន Huawei បានព្យាយាមរចនា Interface កម្មវិធីមួយចំនួនដូចជា កម្មវិធីកាមេរ៉ា និងកម្មវិធី Phone Call ដើម្បីអោយមើលទៅ ស៊ីគ្នាជាមួយនឹង ម៉ូតកាមេរ៉ា លាក់ក្រោមអេក្រង់ថ្មីមួយនេះ ផងដែរ។

ដូច្នេះ ទាំងនេះគឺជារឿង ដ៏គួរអោយចាប់អារម្មណ៍មួយ ដែលក្រុមហ៊ុន Huawei បានយកកាមេរ៉ា Selfie ទៅបង្កប់ នៅពីក្រោមអេក្រង់ ហើយក៏ជារឿងថ្មីផងដែរ សម្រាប់ក្រុមហ៊ុន នៅក្នុងប្រទេសចិនមួយនេះ។ ប៉ុន្តែយ៉ាងណា ចំណុចទាំងនេះ វាគ្រាន់តែជាប៉ាតង់មួយប៉ុណ្ណោះ ដែលមិនប្រាកដថា Huawei អាចនឹងយកការ រចនាបែបហ្នឹងពិតមែន ឬក៏អត់នោះទេ។

ដកស្រង់ចេញពីCamborReport