Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សរុប​ព័ត៌មាន​បែក​ធ្លាយ iPhone 11 ខណៈ​ពេល​ការ​ប្រកាស​កាន់​តែ​ខិត​ជិត​មក​ដល់

  • បោះពុម្ព

កន្លងមកនេះ មានពត៌មានជាច្រើនដែលបាននិយាយពី iPhone 11 ជំនាន់ថ្មី ដែលប្រិយមិត្តទាំងអស់គ្នា ធ្លាប់បានដឹងខ្លះៗហើយ តាមរយៈការអានពត៌មាន ដែលក្រុមការងាររបស់ ខេមបូរីផត ធ្វើការចែករំលែក

នៅតាមបណ្តាញសង្គម ហ្វេសប៊ុកនិងវេបសាយ។ ពិតណាស់ ដំណឹងបែកធ្លាយទាំងនោះ បាននិយាយពីលក្ខណៈផ្សេងៗដែល iPhone ជំនាន់ថ្មី អាចនឹងត្រូវរចនាឡើង ក៏ដូចជាបំពាក់មក ដើម្បីចូលប្រឡូកនៅលើទីផ្សារ នាចុងឆ្នាំនេះ រហូតដល់ ឆ្នាំក្រោយផងដែរ។

អញ្ចឹងក្នុងពេលនេះ យើងនឹងនិយាយពីរូបរាង រួមទាំងលក្ខណៈសម្បត្តិមួយចំនួន ដែលយើងធ្លាប់ទទួលបាន មកបញ្ចូលគ្នា ដើម្បីបង្កើតជាពត៌មាន រួមមួយកាន់តែច្បាស់ ពីទូរសព្ទដៃជំនាន់ថ្មីរបស់ Apple ដើម្បីឲ្យប្រិយមិត្ត អ្នកអានទាំងអស់ បានជ្រាបបណ្តើរៗ ស្របពេលដែលការប្រកាសជាផ្លូវការ ដែលនឹងធ្វើឡើងក្នុង ខែកញ្ញា ខាងមុខនេះ។

* ដំបូងនិយាយពីរចនាបថរូបរាងជាមុនសិន

 

បើតាមការបែកធ្លាយកន្លងមកបានឲ្យដឹងថា iPhone XI / XI Max អាចនឹងមានការរចនាថ្មីទាំងស្រុង ពីរូបរាងកាមេរ៉ាផ្នែកខាងក្រោយ ពោលគឺ វាអាចមានរូបរាង បែបការ៉េបួនជ្រុង នៅផ្នែកខាងឆ្វេងដៃ (បើយើងមើលពី ខាងក្រោយនៃទូរសព្ទ) ដែលក្នុងនោះ មានដាក់សេនស័រកាមេរ៉ាចំនួន 3 គ្រាប់ រួមទាំង Flash LED នៅក្នុងកញ្ចប់ តែមួយផងដែរ។ រីឯចំពោះម៉ូឌែល ធូរថ្លៃ ក្នុងឆ្នាំមុន ត្រូវបានគេហៅថា iPhone XR នោះ អាចនឹងក្លាយជា iPhone XIR វិញ ដែលវាអាចនឹងត្រូវ រចនាឡើងដោយមាន កាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ រៀងបញ្ឈរ ជាមួយ Flash LED ដែលស្ថិតនៅបញ្ឆិត កាមេរ៉ាទាំងពីរគ្រាប់។ កាន់តែពិសេសនោះ XIR អាចនឹងមានជម្រើសពណ៌ កាន់តែច្រើនជាងមុន ក៏ដូចជាសមត្ថភាព កាន់តែប្រសើរផងដែរ។

បើមើលទៅលើដំណឹង ដែលទទួលបានកាលពីលើកមុន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ទាំងនេះ អាចនឹងនៅតែប្រើប្រាស់ ថ្ងាសឆកដដែល និងបានបញ្ជាក់ទៀតថា ទាល់តែ iPhone 12 ទើបមានការផ្លាស់ប្តូរចេញ ពីរចនាបថអេក្រង់បែបនេះ។ រីឯ ពត៌មានបែកធ្លាយ កាលពីពេលថ្មីៗនេះ ត្រូវបានគេព្យាករណ៍ ទុកមុនថា iPhone 11 ឬ iPhone XI អាចលែងប្រើប្រាស់ម៉ូត អេក្រង់ឆកទៀតហើយ ព្រមទាំងជំនួសមកវិញ ដោយការចោះរន្ធ ដាក់កាមេរ៉ា នៅលើអេក្រង់តែម្ដង ដើម្បីឲ្យមើលទៅ កាន់តែលាតធំ និងស្រឡះភ្នែកជាងមុន។

* ឥឡូវមកដល់លក្ខណៈសម្បត្តិរបស់សេរ៊ី 11 វិញម្ដង

ចំពោះ iPhone XI ត្រូវបានគេរំពឹងទុកថា អាចនឹងមានអេក្រង់តូចជាងមុន ទំហំ 5.45 អ៊ីញ ហើយ XI Max អាចនឹងបំពាក់អេក្រង់ទំហំធំ ជាងមុនរហូតដល់ 6.7 អ៊ីញ រីឯ iPhone XIR វិញ អាចនឹងរក្សា ទំហំអេក្រង់ 6.1 អ៊ីញដដែលផងដែរ។ កាន់តែពិសេសនោះ ទាំង 3 ម៉ូឌែលខាងលើនេះ អាចនឹងត្រូវបំពាក់មក ជាមួយអេក្រង់ប្រភេទ OLED ទាំងអស់តែម្ដង មានន័យថា វាអាចនឹងលែង មានវត្តមានអេក្រង់ IPS LCD នៅលើស្មាតហ្វូនជំនាន់ថ្មី របស់ផ្លែប៉ោម ទៀតហើយ។ ទៅលើផ្នែកកាមេរ៉ា iPhone XI / XI Mac រួមទាំង iPhone XIR អាចនឹងត្រូវបន្ថែម កាមេរ៉ា 1 គ្រាប់ទៀត ពីលើកាមេរ៉ា ដែលបំពាក់លើសេរ៊ីចាស់ ពោលគឺ មួយគ្រាប់ ដែលបន្ថែមលើពួកវាទាំង 3 នេះ អាចជាសេនស័រ ទំហំ 12 មេហ្គាភិចសែល ប្រភេទ Wide-Angle ឬក៏ប្រភេទ Telephoto ផងដែរ។

iPhone ជំនាន់ថ្មីនេះ អាចនឹងត្រូវបំបាក់បន្ទះឈីបសេរ៊ីថ្មីដូចគ្នា មានឈ្មោះថា A13 ត្រូវបានផ្គត់ផ្គង់ដោយ ក្រុមហ៊ុនផលិតឈីប TSMC ដែលទទួលសិទ្ធិផ្ដាច់មុខ ក្នុងការផលិតបន្ទះឈីប សម្រាប់ Apple។ ឈីបថ្មីនេះ អាចមានទំហំ 7nm ដដែល បើប្រៀបជាមួយ A12 ហើយវានឹងត្រូវទៅពង្រឹងបន្ថែម ផ្នែកកម្លាំងម៉ាស៊ីន ជំនួយថាមពលថ្ម និងជាពិសេស ជួយផ្នែកកាមេរ៉ាខាងក្រោយទាំងអស់ ដែលមាននៅលើ XI / XI Max ក៏ដូចជា XIR ទៀតផង។ មួយវិញទៀត វាអាចនឹងភ្ជាប់មកជាមួយ ប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលយើងដឹងហើយថា iOS ជំនាន់ថ្មីនេះមានសមត្ថភាព កាន់តែប្រសើរជាងមុនទៅទៀត ដែលរួមបញ្ចូល ទាំងលក្ខណៈសម្បត្តិមួយចំនួនទៀត មានដូចជា អាចនឹងប្រើប្រាស់ រន្ធសាកថ្មប្រភេទ Type-C អាចមានកម្លាំងសាកថ្ម 18W មានមុខងារសាកថ្មឥតខ្សែ រួមទាំង Wireless PowerShare។ លើសពីនេះទៀត វាក៏អាចនឹងត្រូវបន្ថែម ថាមពលថ្មកាន់តែធំ ជាងមុនផងដែរ។

ដូច្នេះហើយ ខាងលើនេះគឺជាពត៌មានបែកធ្លាយកន្លងមក ដែលយើងលើកយក មកនិយាយបញ្ចូលគ្នា ដើម្បីឲ្យប្រិយមិត្តទាំងអស់អាច វិនិច្ឆ័យបានកាន់តែច្បាស់ពី iPhone ជំនាន់ថ្មី ដែលអាចនឹងត្រូវប្រកាស នៅអំឡុងខែកញ្ញា ខាងមុខនេះ។ អញ្ចឹងហើយ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ បើសិន iPhone XI series ប្រកាសចេញមក មានលក្ខណៈបែបនេះ? អាចបញ្ចេញយោបល់ របស់អ្នកនៅខាងក្រោមនេះបាន។

ដកស្រង់ចេញពីCamborReport