បណ្តាញសង្គម

ប្រទះ​ឃើញ​នាយក​ប្រតិបត្តិHuaweiកាន់​ប្រើ​ប្រាស់ Mate X ​ជា​លើក​ដំបូង

ក្រោយទទួលរងនូវព័ត៌មានលេចធ្លាយ អស់មួយរយៈពេលកន្លងមក ពីស្មាតហ្វូនអេក្រង់បត់ Mate X ថាអាចនឹងត្រូវ ដាក់លក់ ជាផ្លូវការនៅក្នុងខែកញ្ញានាពេលខាងមុខនេះ ជា

មួយរចនាបថទំនើប មានអេក្រង់ធំ ផ្តល់ភាពងាយស្រួល ទស្សនាពេញចិត្ត ពេញភ្នែក ជាពិសេស អាចបត់បាន ដាក់ក្នុងហោប៉ៅខោ យ៉ាងអេមតែម្តង។ 

ជាក់ស្តែងនៅក្នុងថ្ងៃនេះ នៅលើបណ្តាញគេហទំព័រចិន Weibo រូបភាពលេចធ្លាយប៉ុន្មានសន្លឹក ពីលោក Richard Yu ដែលជានាយកប្រតិបត្តិការ Huawei ត្រូវបានគេតាមប្រមាញ់ឃើញ រូបលោក ចាប់កាន់ប្រើស្មាតហ្វូន អេក្រង់បត់ Mate X ដោយផ្ទាល់តែម្តង នៅក្នុងព្រលានយន្តហោះ ប្រទេសចិន។ យោងទៅតាមរូបភាព ទាំងប៉ុន្មានសន្លឹកនេះ យើងអាចជឿជាក់បាន កាន់តែច្រើនជាងមុនថា វាប្រាកដជានឹងមានវត្តមាន ចេញលក់ក្នុងពេលឆាប់ៗនេះ ដូចដែលក្រុមហ៊ុនធ្លាប់បាន ប្រកាសពីមុនមក។ បន្ថែមពីនេះ នៅក្នុងរូបភាពទាំងនោះ យើងក៏អាចឃើញយ៉ាងច្បាស់ពីទំហំអេក្រង់ដ៏ធំ ដូចដែរអ្វីដែលបាន បញ្ជាក់ក្នុង TENAA ដោយមានអេក្រង់ទំហំ ដល់ទៅ 8 អ៊ីញ ជាប្រភេទ OLED និងមានកម្រិតបង្ហាញ 2480 x 2200 ភិចសែល។ ចំពោះផ្នែកអេក្រង់ពេលបត់ មានទំហំ 6.6 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 2480 x 1148 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9 ខណៈ ម្ខាងទៀតមានទំហំ 6.38 អ៊ីញ ក្នុងកម្រិតបង្ហាញ 2480 x 892 ជាមួយ Aspect Ratio 25:9។ 

បើយោងតាម របាយការណ៍បានបន្តទៀតថា ស្មាតហ្វូនបត់អេក្រង់នេះ ទើបទទួលបានសិទ្ធិបណ្តាញ Network ដែលអាចនៅតែ Support ពី GSM, CDMA, CDMA2000, WCDMA, TD-LTE, LTE-FDD ជាពិសេស នឹងបំពាក់មកជាមួយប្រព័ន្ធ សេវាអ៊ីនធើណេតកម្រិត 5G ជាមួយ NSA និង SA ហ្នឹងតែម្តង។

ជាចុងក្រោយ នេះជាការបង្ហាញកាន់តែច្បាស់ បន្ថែមមួយកម្រិតទៀត ពីរូបរាង ទំហំអេក្រង់ និងការខិតជិតមកដល់ នៃការដាក់លក់ជាផ្លូវការ លើទីផ្សារ។ ដូចច្នេះ បើសិនជាប្រិយមិត្ត ចាប់ចិត្តដិតអារម្មណ៍ ក៏ដូចជាហ្វេន របស់ Huawei គួរតែត្រៀមថវិកា ឲ្យហើយទៅ ក្នុងការទទួលយករសជាតិថ្មី ស្រឡាងពី ស្មាតហ្វូនមាន អេក្រង់បត់មួយនេះ។

ដកស្រង់ចេញពីCamborReport